ក្លិប PSG ទំនងជា​នាំមុខគេ​ក្នុងការ​ប្រជែង​យក​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ​

379
ចែករម្លែក

ក្លិប​យក្ស​បារាំង Paris Saint Germain ទំនងជា​នាំមុខគេ​ក្នុងការ​ប្រជែង​យក​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ។​
​ ​
កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ទំនងជា​ចាក​ចេញពី​ក្លឹប Barcelona បន្ទាប់ពី​ជួប​រដូវ​កាល​ដ៏ លំបាក ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ស្រែក​ចំអក​ដាក់​នៅ​ពហុ​កីឡដ្ឋាន Nou Camp ។​
​ ​
​ក្លិប PSG ,​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​ឆេ​ល​ស៊ី សុទ្ធតែ​ចាប់អារម្មណ៍​នឹង​កីឡាករ វ័យ​២៧​ឆ្នាំ​រូបនេះ ប៉ុន្តែ​ក្លិប​ឆេ​ល​ស៊ី​កំពុង​ប្រឈម​នឹង​បម្រាម​មិន​ឲ្យ​ចូល​រួមការ​ទិញដូរ កីឡា​ករពីរ​ដំណាក់កាល​។​
​ ​
ក្លិប​ជើងឯក​បារាំង PSG កំពុង​នាំមុខគេ ហើយក៏​ជា​គោលដៅ​ចង់បាន​របស់​កីឡាករ ប្រេ​ស៊ី​ល​រូបនេះ​ផងដែរ ហើយ​តាម​ព័ត៌មាន​ថា មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​ចូលរួម ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​លេង​ឲ្យ​ក្លិប លី​វឺ​ភូ​ល ដែលជា​គូ ប្រជែង​នោះ​។​
​ ​
​នៅពេលនេះ កូ​ទី​ញ៉ូ​កំពុង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល នៅ​ក្របខណ្ឌ Copa America ។​
​ ​
​កូ​ទី​ញ៉ូ រកបាន​២​គ្រាប់ ខណៈ​ក្រុម​ប្រេ​ស៊ី​ល​ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​ដោយ​យក ឈ្នះ​ក្រុម​បូ​លី​វី ៣-០ និង​បន្ត​លេង​ពេញ​៩០​នាទី អំឡុងពេល​ប្រកួត​ស្មើ​០-០ ជាមួយ​ក្រុម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​