ក្លិប PSG ប្តេជ្ញា​ផ្ទេរ​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ នៅ​រដូវក្តៅ​នេះ​

845
ចែករម្លែក

​ក្លិប​យក្ស​បារាំង​ចាប់អារម្មណ៍​ចង់​នាំយក​ខ្សែបម្រើ​ឆ្នើម អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) ចេញពី​ក្លិប​ឆេ​ល​ស៊ី ខណៈពេល​ពួកគេ​ចង់​ពង្រឹងសមត្ថភាព​សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូលៗ​។

​កាន​តេ ដែល​លើក​ពាន​ជើងឯក​លី​ក​ពីរលើក​និង​មេដាយ មាស​ពិភពលោក​គឺ ជា​គោល ដៅ​ផ្ទេរ​ចម្បង​របស់​ក្លឹប PSG បន្ទាប់ពី​ពួកគេ​ដកចិត្ត​ពី​កីឡាករ អ៊ី​ឌ្រី​សា ហ្គេ​យ៉េ (Idrissa Gueye) ។

​ឆេ​ល​ស៊ី​មិន​ចង់​បាត់បង់ កាន​តេ ទេ ប៉ុន្តែ​ការចាកចេញ​នេះ វា​នឹង​ផ្តល់ឱកាស​រកបាន ប្រាក់​ឈ្នួល​ច្រើន​និង​កិច្ចសន្យា​ដ៏​ប្រសើរ​មួយ​សម្រាប់​កីឡាករ​រូបនេះ​។

​ដំបូង​ឡើយ ក្លឹប PSG ចាប់អារម្មណ៍​នឹង ហ្គេ​យ៉េ ប៉ុន្តែ​ក្លិប Everton មិន​ចង់​លក់​ចេញ​ទេ ហើយក៏​គ្មាន​បំណង​ឲ្យ​កីឡាករ​រូប​ណា​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Goodison Park ដែរ​។

​ដោយសារតែ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ក្លឹប PSG ងាក​មករក​កីឡាករ កាន​តេ វិញ​។ ប៉ុន្តែ​គេ​នៅ រង់ចាំ​មើលថា តើ​ក្លឹប​ឆេ​ល​ស៊ី​អាច​រក្សាទុក​កីឡាករ​រូបនេះ​បាន​ឬទេ​។

ស្របពេល​មាន​ក្តី រំពឹង​នៃ​ការចាកចេញ​របស់ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ទៅកាន់​ក្លឹប Real Madrid នោះ ឆេ​ល​ស៊ី​មិនអាច​បាត់បង់​កីឡាករ​ឆ្នើម​បន្ថែមទៀត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#