ក្លិប PSG ពិចារណា​ផ្ទេរ​កីឡាករ ជែ​ម​ស៍ មី​ល​ន័​រ របស់​ក្លិប លី​វឺ​ភូ​ល​

626
ចែករម្លែក

ក្លិប Paris Saint Germain ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ជែ​ម​ស៍ មី​ល​ន័​រ (James Milner) របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ដែល​បាន​ឈាន​ជើង​ចូលដល់ រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ​ពហុ​កីឡដ្ឋាន Anfield ។​
​ ​
​មី​ល​ន័​រ អាច​បង្ហាញមុខ​លើកចុងក្រោយ​របស់ខ្លួន​សម្រាប់​ក្រុម​ហង្ស​ក្រហម​ខណៈ ពួកគេ​ប្រឈមមុខ​នឹង​ក្លិប តូ​តិ​ន​ហេម (Tottenham)​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​ទីក្រុង ម៉ា​ឌ្រី​ត​។​
​ ​
​ប្រសិនបើ បូ​ថេ​ង មិន​ចុះ​កិច្ចព្រមព្រៀង​ថ្មី មី​ល​ន័​រ​នឹង​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​រដូវ ក្តៅ​នេះ ហើយ​ក្លិប PSG អាច​ក្លាយជា​ជម្រើស​។​
​ ​
​ក្លិប PSG គ្រោង​រុះរើ​ក្រុម​នៅ​រដូវក្តៅ ហើយ​ជា​ផ្នែក​នៃ​ការរុះរើ​នេះ ក្លឹប​នេះ​ប្រហែលជា ត្រូវការ​កីឡាករ​ដែលមាន​បទពិសោធ​ផងដែរ ដែលជា​ការផ្តល់​លទ្ធភាព​ដល់ មី​ល​ន័​រ ទៅលេង​នៅ​រដ្ឋធានី​បារាំង​ផងដែរ​។​
​ ​
​ក្លិប PSG ក៏​ប្រញាប់ប្រញាល់​ស្វែងរក​កីឡាករ​ថ្មី​ផងដែរ ហើយ​គេ​រំពឹងថា នឹង​ប្រកាស​ពី វត្តមាន​របស់ អែន​ឌ័​រ ហឺ​រ៉េ​រ៉ា (Ander Herrera) ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ក្នុងពេល ឆាប់ៗ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ