ក្លិប Sampdoria មាន​គម្រោង​ផ្ទេរ​ខ្សែបម្រើ​អា​សេណ​ល ជែក វី​ល​ស៊ែ ក្នុងតម្លៃ​៩​លាន​ផោន​

183

​ក្លិប Sampdoria អន្ទះសា​ចង់​ផ្ទេរ​ខ្សែបម្រើ ជែក វី​ល​ស៊ែ (Jack Wilshere) របស់​អា​សេណ​ល មកកាន់​ក្របខណ្ឌ Serie A នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​បារម្ភ​ថា តម្លៃ​ផ្ទេរ​ជា​បញ្ហា​សម្រាប់​ពួកគេ​។​
​ ​
​ក្លិប​អ៊ីតាលី​នេះ​បាន​សាកសួរ​អា​សេណ​លពី​លទ្ធភាព​ផ្ទេរ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ ហើយ​មានបំណង ចង់​ចំណាយ​ប្រាក់​៩​លាន​ផោន ដើម្បី​ទទួលបាន​សេវា​របស់​កីឡាករ​រូបនេះ ទោះបីជា​យ៉ាងណា​ពួកគេ​បារម្ភ មិនអាច​ឆ្លើយតប​នឹង​តម្លៃ​ផ្ទេរ​។
​ ​
​វី​ល​ស៊ែ បាន​ចំណាយពេល​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​មុន​ជាមួយ Bournemouth ទី​ដែល​កីឡាករ​រូបនេះ បានបង្ហាញ​មុខ​២៧​លើក​។
​ ​
​រយៈពេល​ខ្ចី​ជើង​របស់ វី​ល​ស៊ែ ត្រូវបាន​កាត់បន្ថយ ដោយសារ​របួស​បាក់ជើង ហើយ​កីឡាករ​រូបនេះ មិន​បានរួម​ដំណើរ​ជាមួយ​ក្រុម​អា​សេណ​ល​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​នៅ​អូស្ត្រាលី​ទេ ខណៈពេល​កីឡាករ​រូបនេះ​កំពុង​ព្យាយាម​ស្តារ​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា វី​ល​ស៊ែ នៅសល់​កិច្ចសន្យា​១២​ខែ​ទៀត ដោយ​គ្មាន​សញ្ញា​នៃ​ការបន្ត​កិច្ចសន្យា​ទេ​។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី​រួចហើយ​កាលពី​រដូវក្តៅ​បន្ទាប់ពី​រៀបការ​ជាមួយ​មិត្ត ស្រី​យូរអង្វែង​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែបម្រើ ជែក វី​ល​ស៊ែ (Jack Wilshere)