ក្លិប Tottenham ដាក់សំណើ​២៥​លាន​ផោន​សម្រាប់​កីឡាករ​វ័យក្មេង Ryan Sessegnon

849
ចែករម្លែក

​ក្លិប Tottenham បានដាក់​សំណើ​២៥​លាន​ផោន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​កីឡាករ​យុវជន Ryan Sessegno របស់​ក្លិប Fulham ប៉ុន្តែ​ត្រូវបាន​ច្រានចោល​។​
​ ​
​ក្លិប Spurs អន្ទះសារ​ចង់​ផ្ទេរ​ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ​១៧​ឆ្នាំ​រូបនេះ ហើយ​បើទោះបីជា Sessegnon ចុះ​កិច្ចព្រមព្រៀង​ប៉ុន្តែ​ពួកគេ​មិនបាន​ដកថយ​នោះទេ ។​
​ ​
​ពួកគេ​បានដាក់​សំណើ​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​ក្លិប Fulham នៅតែ​ប្រកាន់​ជំហរ ដដែល ហើយ​បាន​និយាយថា Sessegno មិនមែន​សម្រាប់​លក់​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​
​ ​
Sessegnon ត្រូវបាន​ចាត់ទុកថា ជា​ក្តីសង្ឃឹម​មួយ​ក្នុង​កីឡាករ​ជា​ក្តីសង្ឃឹម​របស់​អង់គ្លេស ហើយ​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ កាលពី​ខែមិថុនា ដើម្បី​បន្ត​អនាគត​ជាមួយ​ក្លឹប Fulham ។​
​ ​
​កីឡាករ​ឆ្នើម​ក្រោម​អាយុ​១៩​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) កាល​នៅ​ក្មេង ប៉ុន្តែ​អាច​នឹង​បោះជំហាន​ទៅជា​ខ្សែប្រយុទ្ធ​ជួរមុខ​ផងដែរ​។​
​ ​
​ក្លឹប Tettenham គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ដែល​កំពុង​ចង់បាន​កីឡាករ​រូបនេះ ស្របពេល​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​លី​វើ​ភូ​ល​សុទ្ធតែ​ចាប់អារម្មណ៍​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Tottenham មាន​ភាពយឺតយ៉ាវ​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ប៉ុន្តែ​នៅពេលនេះ​ពួកគេ​ពិតជា​បាន​ប្រឡូក​ក្នុង​ទីផ្សារ ផ្ទេរ​កីឡាករ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​វ័យក្មេង Ryan Sessegno