ក្លិប Wolve សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ូ​បី​ន ណេ​វ៉េ​ស ក្នុងតម្លៃ​១៥.៨​លាន​ផោន​

843
ចែករម្លែក

​ក្លិប Wolve សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ូ​បី​ន ណេ​វ៉េ​ស (Ruben Neves) ក្នុងតម្លៃ​១៥.៨ លាន​ផោន​។​
​ ​
​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ដែល​ពីមុន​ធ្លាប់ជា​គោលដៅ​ផ្ទេរ​របស់​Liverpool និង​Chelsea នោះបាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយ​:​ពេល​៥​ឆ្នាំ​ជាមួយ​ក្លិប Molineux ។ ណេ​វ៉េ​ស គ្រោង​នឹង​ជួបជុំ​ឡើងវិញ​ជាមួយ​នង​អតីត​គ្រូបង្វឹក​លោក នូ​ណូ អេ​ស្ពី​រី​តូ សាន​តូ (Nuno Espirito Santo) ដែល​កំពុង​មមាញឹក​ក្នុងការ​ស្វែងរក​កីឡាករ​ថ្មី​។​
​ ​
​ណេ​វ៉េ​ស និយាយថា “​ខ្ញុំ​រីករាយ​មែនទែន​ដែល​អាច​ចូលរួម​លេង​ឲ្យ​ក្លឹប​នេះ​។ វា​គឺជា​ក្លឹប​ធំ​មួយ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​ជួយ​ក្រុម​ឲ្យ​ឈ្នះ​គ្រាប់​បាល់​”​។​
​ ​
​ណេ​វ៉េ​ស បន្តថា ខ្ញុំ​តែងតែ​ចង់​លេង​នៅ​អង់គ្លេស ហើយ​មាន​ក្រុម​ល្អ​។ ខ្ញុំ​គិតថា​យើង​អាចធ្វើ​បានល្អ នៅ​រដូវ​កាល​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​ខ្ញុំ​ផងដែរ ដែល​បានធ្វើ​ការងារ​ជាមួយ​លោក នូ​ណូ ។​

​លោក នូ​ណូ និយាយថា រូបី​ន គឺជា​កីឡាករ​ល្អ​ម្នាក់​។ គាត់​អាច​នាំយក​អ្វី​ប្លែក​មក​ល​កាន់​ក្រុម​នេះ​។ ខ្ញុំ​ស្គាល់​គាត់​ច្បាស់​។ ខ្ញុំ​ធ្លាប់ធ្វើ​ការងារ​ជាមួយ​គាត់​ឆ្នាំមុន​។ គាត់​គឺជា​កីឡាករ​ល្អ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

រ៉ូ​បី​ន ណេ​វ៉េ​ស (Ruben Neves)
#