ក្លឹប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ កាល​ឡុ​ម វី​ល​សិន បន្ទាប់ពី​ចាប់ផ្តើម​បានល្អ នៅ​រដូវ​កាល​នេះ​

228

កីឡាករ កាល​ឡុ​ម វី​ល​សិន (Callum Wilson) បានបង្ហាញ​សមត្ថភាព​រហូត ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប​ឆេ​ល​ស៊ី​។​
​ ​
​វី​លស ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ជាមួយ​ក្រុម Bournemouth ទទួលបាន​ការចាប់ អារម្មណ៍​ពី​ក្លឹប​ឆេ​ល​ស៊ី បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​បានល្អ​មែនទែន​។​

​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​រកបាន​៧​គ្រាប់​និង​បង្កើត​ឱកាស​៤​គ្រាប់​ផងដែរ​រហូតមកទល់​ពេលនេះ​។ គ្មាន​ខ្សែប្រយុទ្ធ​ណា​បាន​ចូលរួមចំណែក​ក្នុង​ការរក​គ្រាប់​បាល់​ច្រើនជាង វី​ល​សិន ទេ​នៅ​រដូវ​កាល​នេះ​ជា​ទម្រង់​លេង​មួយ​ដែល​ធ្វើ​ឲ្យ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) កោះហៅ​មក​ចូលរួម​ជាមួយ​ក្រុម​អង់គ្លេស​។​
​ ​
​ភាពលេច​ធ្លោ​នេះ​បានធ្វើ​ឲ្យ​ឆេ​ល​ស៊ី​ចង់​បានមក​ចូលរួម ហើយ​ពួកគេ​អាច​នឹង​បង្កើន ការតាមប្រមាញ់​នៅ​ខែមករា​នេះ ប្រសិនបើ វី​ល​សិន នៅតែ​រក្សា​ទម្រង់​លេង​ដ៏​ល្អ​នេះ​។ វី​ល​សិន មាន​កិច្ចសន្យា​ជាមួយ​ក្រុម Bournemouth រហូតដល់​ឆ្នាំ​២០២២ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ថ្មី​កាលពី​ខែកក្កដា​។​
​ ​
​បច្ចុប្បន្ន ក្លឹប​ឆេ​ល​ស៊ី​មាន​ជម្រើស​ខ្សែប្រយុទ្ធ​ឈុត​ធំ​តែ​ពីររូប​ប៉ុណ្ណោះ​គឺ​កីឡាករ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និង អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud) ។ ថ្មីៗ​នេះ ខ្សែប្រយុទ្ធ ម៉ូ​រ៉ា​តា ចាប់ផ្តើម​បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​រកបាន​៥​គ្រាប់​ក្នុងការ​បង្ហាញមុខ​៦ លើក​ចុង ក្រោយ​។ មកទល់ពេលនេះ ឆេ​ល​ស៊ី​មិនទាន់​រកឃើញ​កីឡាករ​ដែល​អាចជា​ខ្សែប្រយុទ្ធ យូរអង្វែង របស់ខ្លួន​នៅឡើយ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ កាល​ឡុ​ម វី​ល​សិន (Callum Wilson)