ក្លឹប​ឆេ​ល​ស៊ី​មាន​ពេល​ដល់​ថ្ងៃទី​៣០​ខែមិថុនា ដើម្បី​ផ្ទេរ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក

446
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​មាន​ពេលវេលា​ដល់​ថ្ងៃទី​៣០​ខែមិថុនា ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) របស់​ក្លឹប Real Madrid ។​

​ឆេ​ល​ស៊ី​នឹង​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​ទេ ដោយសារ​កិច្ចសន្យា​របស់ កីឡាករ​រូបនេះ​នឹង​អស់​សុពលភាព និង​ស្របពេល​ពួកគេ​កំពុង​ប្រឈម​នឹង​បម្រាម ផងដែរ​។​

​កូ​វ៉ា​ស៊ី​ក បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​មុន​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​អនាគត​របស់​កីឡាករ​ក្រូ​អាស៊ី​រូបនេះ​អាចជា​សមាសភាព​ម្នាក់​ក្នុង​របៀបវារៈ​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ដែល​រំពឹងថា នឹង​ប្រកាស​តែងតាំង​ជា​គ្រូ បង្វឹក​ថ្មី​របស់​ឆេ​ល​ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​។​

​កូ​វ៉ា​ស៊ី​ក គឺជា​កីឡាករ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង ហើយ​បម្រាម​នេះ​អនុញ្ញាត​ឲ្យ​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​ជា​អចិន្ត្រៃយ៍​តែ​កីឡាករ​រូប​ណា​ដែលមាន​ក្នុង​បញ្ជី​រួចហើយ​ប៉ុណ្ណោះ​។​

​បម្រាម​របស់ FIFA មិន​ឲ្យ​ផ្ទេរ​កីឡា​ករពីរ​ដំណាក់កាល​អាច​បង្ខំ​ក្លឹប​ឆេ​ល​ស៊ី​ឲ្យ​សម្រេច កិច្ចព្រមព្រៀង ខណៈ​ពួកគេ​ត្រៀម​បន្ថែម​គុណភាព​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​