ក្លឹប​ជាច្រើន​ចាំ​ផ្ទេរ សា​ឡូ​ម៉ុ​ន រ៉ុ​ន​ដុន នៅពេល​ក្លឹប West Brom ខ្ទាត​ចេញពី​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​

855
ចែករម្លែក

​មាន​ក្លឹប​ជាច្រើន​ចាប់ផ្តើម​ចង់បាន​កីឡាករ សា​ឡូ​ម៉ុ​ន រ៉ុ​ន​ដុន (Salomon Rondon) នៅពេល ណា​មានការ​បញ្ជាក់​ពី​ការ​ខ្ទាត​ចេញ​របស់​ក្លឹប West Bromwich ពី​ក្របខណ្ឌ​បាល់ទាត់​កំពូល ព្រី​មី​ញ៉េ​លី​ក ហើយ​ពួកគេ​ត្រូវ​ចំណាយ​សរុប​១៦,៥​លាន​ផោន ដើម្បី​ឆ្លើយតប​នឹង​លក្ខខណ្ឌ នៃ​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ​រូបនេះ​។

​កីឡាករ​សញ្ជាតិ​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​រូបនេះ​មាន​លក្ខខណ្ឌ​ទាក់ទិន​នឹង​ការ​ខ្ទាត​ចេញពី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅពេល​កីឡាករ​រូបនេះ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​រយៈពេល​៤​ឆ្នាំ ហើយនឹង​នៅសល់​មួយ រដូវ​កាល​ទៀត​រហូតដល់​រដូវក្តៅ​។

​ក្លឹប​West Ham ចាប់អារម្មណ៍​នឹង រ៉ុ​ន​ដុន ហើយ​ក្លឹប​ឆេ​ល​ស៊ី​និង​ក្លឹប Spurs ប្រហែលជា​ពិនិត្យ មើល​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​។

​រ៉ុ​ន​ដុន រកបាន​៩​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​រដូវ​កាល​នេះ ហើយ​រំពឹងថា នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការ ចាប់អារម្មណ៍​ពី​ក្លឹប​នៅ​អង់គ្លេស​និង​នៅ​អឺរ៉ុប​។ កីឡាករ​រូបនេះ​រកបាន​២៧​គ្រាប់​ក្នុងការ​បង្ហាញមុខ ១១៥​លើក​សម្រាប់​ក្លឹប West Brom​។

​ក្លឹប West Brom ចង់​រុះរើ​ក្រុម​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ពួកគេ​ត្រូវការ​ប្រាក់ ដើម្បី​ផ្គត់ផ្គង់​គ្រូបង្វឹក​ថ្មី ក្នុងការ​រៀបចំ​ក្រុម​មួយ ដើម្បី​ប្រជែង​នៅ​ក្របខណ្ឌ Championship ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែប្រយុទ្ធ សា​ឡូ​ម៉ុ​ន រ៉ុ​ន​ដុន (Salomon Rondon)
#