ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផ្តល់​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​ដល់ ដេវីដ ដឺ​ហ្គៀ​

893
ចែករម្លែក

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានផ្តល់​ពេល​មួយ​សប្តាហ៍​ឲ្យ ដេវីដ ដឺ ហ្គៀ (David De Gea) ធ្វើការ​សម្រេចចិត្តថា តើ​ចង់​នៅ​បន្ត​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​ឬ​យ៉ាងណា​។

​អ្នកចាំទី ដែល​កិច្ចសន្យា​បច្ចុប្បន្ន​របស់ខ្លួន​នឹង​ចប់​នៅ​រដូវក្តៅ​ឆ្នាំ​២០២០ ត្រូវបាន​ផ្តល់ កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។

​ក្លឹប​យូ​ណាយ​ធី​ត​ចង់​ឲ្យ ដឺ ហ្គៀ សម្រេចចិត្ត​ឲ្យ​បាន​ឆាប់​ទាក់ទិន​នឹង​អនាគត​របស់ខ្លួន​។ ដឺ ហ្គៀ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ម្នាក់​ក្នុងចំណោម​អ្នកចាំទី​ឆ្នើម​បំផុត​ក្នុង​វិស័យ បាល់ទាត់ ប៉ុន្តែ​មាន​កំហុស​ច្រើន​នៅ​រដូវ​នេះ ហើយ​កំហុស​ថ្មី​បំផុត​ដែល​កើតមាន​គឺ អំឡុងពេល​ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម​ឆេ​ល​ស៊ី​កាលពី​ចុង​សប្តាហ៍​មុន​។

​លើសពីនេះទៅទៀត ដឺ ហ្គៀ បង្កើត​កំហុស​ច្រើន អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Everton Barcelona និង​អំឡុង​ការប្រកួត​ជាមួយ​ក្រុម Arsenal ប៉ុន្មាន​សប្តាហ៍​ចុង ក្រោយនេះ​។ គេ​នៅ​មិនទាន់​ច្បាស់​ថា តើ ដឺ ហ្គៀ នឹង​ទៅលេង​នៅ​កន្លែង​ណា នៅ​រដូវ​កាល​ក្រោយ ហើយ​រឿងនេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់ខ្លួន​។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បានការ​ពារ​កីឡាករ ដឺ ហ្គៀ និង​គាំទ្រ​ឲ្យ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិ​សិស​ដ្ឋ