ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី រកចំណូលបាន​ពី​ការលក់​កីឡាករ​ថ្នាល​ច្រើនជាង​ក្លឹប​កំពូល​ផ្សេងទៀត​

800
ចែករម្លែក

កីឡាករ​ថ្នាល​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​បានផ្តល់​ប្រាក់ចំណូល​៧០​លាន​ផោន​ក្នុង​រយៈពេល ត្រឹម​៤​ឆ្នាំ​។​
​ ​
​ស៊ី​ធី​ជា​ក្រុម​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កចាស់​ដែល​បាន​នាំមុខ​គូប្រជែង​ធំៗ​៦​ផ្សេងទៀត ទាក់ទិន​នឹង​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​កីឡាករ​វ័យក្មេង​ដែល​ចេញពី​ថ្នាល​របស់ខ្លួន​។​
​ ​
​កីឡាករ Jadon Sancho Pablo Maffeo Marcos Lopes និង Jason Denayer គឺជា​កីឡាករ​ដែល​ចេញ​មកពី​ថ្នាល​របស់​ស៊ី​ធី​មុនពេល​ត្រូវបាន​លក់​ចេញ​។​
​ ​
​ស៊ី​ធី ដែល​បាន​ចំណាយ​ប្រាក់​២០០​លាន​ផោន​លើ​ការកសាង​កីឡាករ​ថ្នាល​របស់ខ្លួន​នោះ ឆាប់ៗ​នេះ​នឹង​ចំណាយ​ប្រាក់​សម្រាប់​នាំយក​កីឡាករ​ថ្នាល​បន្ថែមទៀត​។​
​ ​
​កីឡាករ​ឆ្នើមៗ​ជាច្រើន​នាក់​សម្រេច​បន្ត​អាជីព​នៅ​ក្លឹប​ផ្សេង ប៉ុន្តែ​ស៊ី​ធី​អាច​ទាមទារ​តម្លៃ​ផ្ទេរ ដ៏​ច្រើន​សន្ធឹកសន្ធាប់​តាមរយៈ​ការលក់​កីឡាករ​ទាំងនេះ​។​
​ ​
​ជាក់ស្តែង​កីឡាករ Jadon Sancho របស់​អង់គ្លេស​បាន​បដិសេធ​ការផ្តល់ប្រាក់ ឈ្នួល​៣០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដូច្នេះ​ខ្លួន​អាច​ផ្ទេរ​ទៅលេង​ជាមួយ​ក្រុម Borussia Dortmund ។​
​ ​
ទឹកប្រាក់​ដែល​គេ​ចំណាយ​ទៅលើ​ប្រព័ន្ធ​បណ្តុះ​កីឡាករ​ថ្នាល​របស់​ក្លឹប​កំពូល​ទាំង​៦​មាន​ទំហំ ច្រើនសន្ធឹក​សន្ធាប់ ហើយ​ក្រុម​ជាច្រើន​នៅលើ​ពិភពលោក​កំពុងតែ​ចាប់អារម្មណ៍​នឹង កីឡាករ​អង់គ្លេស​វ័យក្មេង​ដែលមាន​ទេពកោសល្យ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ Jadon Sancho