ក្លឹប​យក្ស​បារាំង​ចាប់ផ្តើម​ចរចារ​ផ្ទេរ​ខ្សែការពារ ជឺ​រ៉ូម បូ​ថេ​ង ខណៈ​យូ​ណាយ​ធី​ត​បាត់បង់​ឱកាស​

410

​លោក គ្រី​ស្ទៀ​ន ណឺ​លិ​ង​ហ្គ័​រ (Christian Nerlinger) ជា​ភ្នាក់ងារ​របស់​កីឡាករ​អាល្លឺម៉ង់ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng) រំពឹងថា នឹង​ចរចា​ជាមួយ​លោក អាន​តេ​រ៉ូ ហ៊ែ​ន​រិ​ក (Artero Henrique) ប្រធាន​បច្ចេកទេស​ក្លឹប PSG ជុំវិញ​លទ្ធភាព​លក់​ខ្សែការពារ​វ័យ​២៩​ឆ្នាំ​រូបនេះ​។​
​ ​
​ក្លឹប​យូ​ណាយ​ធី​ត​ព្យាយាម​ផ្ទេរ បូ​ថេ​ង កាលពីដើម​សប្តាហ៍​នេះ ប៉ុន្តែ​គេ​ជឿថា ខ្សែការពារ កណ្តាល​រូបនេះ​បាន​ទូរស័ព្ទ​ទៅ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប្រាប់ថា ខ្លួន​ចង់​បន្ត លេង​នៅ Bayern Munich ។ មានការ​លើកឡើងថា PSG អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​។​
​ ​
​កន្លងមក​ម៉េ​ន​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ដាក់សំណើ​២២​លាន​ផោន ប៉ុន្តែ​ត្រូវ ក្លឹប Bayern ច្រានចោល ហើយ​ថា ពួកគេ​ចង់​ឲ្យ​ខ្ចី​ជើង​ជាង​។ Bayern វាយតម្លៃ បូ​ថេ​ង ៤៤​លាន​ផោន​។ តាម​ដឹងថា យូ​ណាយ​ធី​ត​ក៏​ព្យាយាម​ផ្ទេរ​ខ្សែការពារ យើ​រី មីណា (Yerry Mina) របស់​ក្លឹប Barcelona ប៉ុន្តែ​យូ​ណាយ​ធី​ត​ស្រងាកចិត្ត​ដោយសារ​ការទាមទារ​ត​ម្លៃ​ខ្ពស់​ពេក​។​
​ ​
​ទីបំផុត មីណា ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​ក៏បាន​យល់ព្រម​ជាមួយ​ក្លឹប Everton វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng)