ក្លឹប​អ្នកកាសែត​កម្ពុជា​ជួប​ជាមួយ​វិទ្យុ​សំឡេង​វៀតណាម​

941
ចែករម្លែក
  • 7
    Shares

ដោយ​: ប៊ុន​ណាត / ហាណូយ​, វៀតណាម​: កាលពី​ល្ងាច​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ គណៈប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​វិទ្យុ​សំឡេង​វៀតណាម​(VOV) នៅ​ទីស្នាក់ការ​របស់ VOV នាទី​ក្រុង​ហាណូយ​។​

​ក្នុងជំនួប​នេះ ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ពុ​យ គា អគ្គលេខាធិកា​ក្លឹប​អ្នកកាសែត​កម្ពុជា និង​សហការី​បួន​នាក់​ទៀត​។ ចំណែក​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក វូ ហាយ (VU HAI) អគ្គនាយករង​វិទ្យុ​សំឡេង​វៀតណាម ព្រមទាំង​សហការី​ជាច្រើនរូប​ទៀត​។​

​លោក វូ ហាយ (VU HAI) អគ្គនាយករង​វិទ្យុ​សំឡេង​វៀតណាម មានប្រសាសន៍ថា លោក​ធ្លាប់​ធ្វើជា​ជំនាញការ​នៅ​វិទ្យុជាតិ​កម្ពុ​ជាជាង​១​ឆ្នាំ​។ ប៉ុន្តែ​បច្ចុប្បន្ន​មិនដែល​ទៅ​កម្ពុជា​ម្តងទៀត​ទេ​។ មុននេះ​វិទ្យុ​សំឡេង​វៀតណាម គ្រាន់តែ​ជា​វិទ្យុ​មួយ​។ ឥឡូវនេះ​វា​ជា​ស្នាដៃ​មួយ​ជំនួស​ឲ្យ​រដ្ឋា​ភិ​បាន មាន​៨​ស្ថាប័ន​ជាច្រើន​ដូចជា​ទូរទស្សន៍​មាន​៧ កាសែត​ឯករាជ្យ​២ កាសែត​បោះពុម្ព​២ មាន​កាសែត​រយៈពេល​ខ្លី និង​កាសែត​ជា​ភាសាបរទេស​ទៀតផង​។ នៅ​ប្រទេស​វៀតណាម​ផ្សាយ​១២​ភាសា ក្នុងនោះ​មាន​កម្ពុជា​ផង​ថែរ​។ ចំណែក​កម្មវិធី​ភាសា​កូរ៉េខាងត្បូង​ទើប​បង្កើត​ថ្មី​។ លោក​អគ្គនាយក​បានបញ្ជាក់​ថា វិទ្យុ​សំឡេង​វៀតណាម​រដ្ឋាភិបាល​ជួយ​៨០​ទៅ​៩០​ភាគរយ គឺ​វិទ្យុ​រក​ចំណូល​ឲ្យ​តែ​បាន​១០​ភាគរយ បើ​រកបាន​លើសពីនេះ​កាន់តែ​ល្អ​។ វិទ្យុ​សំឡេង​វៀតណាម ធ្លាប់បាន​ជួយ​សាងសង់​ស្ថានីយ​វិទ្យុ​នៅ​ប្រទេស​កម្ពុជា បាន​២១​ស្ថានីយ និង​ស្ថានីយទូរទស្សន៍​បាន​៥ និង​ជួយ​បង្រៀន​បច្ចេកទេស​ដល់​និស្សិត​កម្ពុជា​ជាច្រើន​នាក់​ផងដែរ​។​

​ដោយឡែក លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បញ្ជាក់ថា នៅ​កម្ពុជា​បច្ចុប្បន្ន​វិទ្យុ​ក៏​កំពុង​ពេញនិយម​ដែរ ដូចជា​វិទ្យុ​អាស៊ីសេរី វិទ្យុ​អាមេរិក វិទ្យុ​បារាំង និង​វិទ្យុ​ក្នុងស្រុក​មួយចំនួនទៀត​។ ក្លឹប​អ្នកកាសែត​កម្ពុជា រហូតមកដល់​ឆ្នាំ​២០១៨​នេះ មាន​អាយុ​១៨​ឆ្នាំ​ជា​មនុស្ស​ចាស់ទុំ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ក្លឹប​បាន​ចាប់​ ដៃគូ​ជាមួយ​វិទ្យុ​សំឡេង​វៀតណាម​៕