ក្លឹប Atletico Madrid គ្រោង​ផ្ទេរ​ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ ពី​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

1334
ចែករម្លែក

​មាន​ពាក្យ​ចចាមអារ៉ាម​ថា Atletico Madrid ត្រៀម​តេស្ត​មើល​ភាពរឹងមាំ​នៃ​ទំនាក់ទំនង រវាង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) និង​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅ​រដូវក្តៅ​នេះ​។​
​ ​
​អា​ក្វេ​រ៉ូ ដែល​ឈានចូល​វ័យ​៣០​ឆ្នាំ​នៅ​ខែក្រោយ​យូរ​ម្តង​មាន​ការមិនសប្បាយចិត្ត​នឹង​ការសម្រេច ចិត្ត​របស់លោក ហ្គា​ឌី​អូ​ឡា​។ ​កីឡាករ​រូបនេះ​ខកចិត្ត​ដោយសារតែ ​មិនត្រូវ​បានដាក់​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ការប្រកួត​ធំៗ​កាលពីដើម​រដូវ​កាល​នេះ​។​
​ ​
​ចាប់តាំងពី​ពេលនោះ​មក អា​ក្វេ​រ៉ូ​បាន​ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន ជាងគេ​នៅ​ក្លឹប ស៊ី​ធី​ដោយ​រកបាន​១៩៩​គ្រាប់ និង​បាន​ទម្លាក់​កីឡាករ​វ័យក្មេង ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស (Gabriel Jesus) ចេញពី​ជម្រើស​ដំបូង​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្លឹប​ស៊ី​ធី​បាន​អះអាងថា ការផ្ទេរ​ខ្សែប្រយុទ្ធ​ថ្មី​នៅមុន រដូវ​កាល​ក្រោយ​គ្មាន​ក្នុង​ផែនការ​របស់ខ្លួន​ទេ ដោយ​លើកឡើង​ពី​ស្ថិតិ​ល្អ​នាពេល​ថ្មីៗ​របស់ អា​ក្វេ​រ៉ូ​។​
​ ​
​ទោះបីជា​យ៉ាងណា​ក្លឹប Atletico Madrid ទំនងជា​ត្រៀម​នាំយក​ខ្សែប្រយុទ្ធ​បន្ថែម ខណៈពេល​ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ត័​រ​រ៉េ​ស (Fernado Torres) និង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) គ្រោង​ចាកចេញ​។ ឱកាស​ផ្ទេរ​បែបនេះ នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ អា​ក្វេ​រ៉ូ ពិបាក​សម្រេចចិត្ត​។​
​ ​
​អា​ក្វេ​រ៉ូ តែងតែ​អះអាង​ជារឿយៗ​ថា ខ្លួន​នឹង​ត្រឡប់​ទៅ​ក្លឹប Independiente នៅ​ប្រទេស អា​ហ្ស​ង់​ទីន នៅពេលណា​ខ្លួន​ចប់​កិច្ចសន្យា​លេង​ជាមួយ​ពហុកីឡាដ្ឋាន Etihad Stadium នៅ​ឆ្នាំ​២០២០​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) គ្រោង​នឹង​ក្លាយជា​គោលដៅ ផ្ទេរ​សម្រាប់​ក្លឹប​កំពូល​ទាំង​៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវក្តៅ​នេះ ដោយ​ក្លឹប Napoli មានបំណង​លក់​ខ្សែបម្រើ​រូបនេះ​ក្នុងតម្លៃ​៥៣​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero)