ក្លឹប Barcelona ត្រៀម​ប្រជែង​ជាមួយ​ក្លឹប Real Madrid ដើម្បី​ផ្ទេរ​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ​

683
ចែករម្លែក

​ក្លឹប Barcelona ត្រៀមខ្លួន​ប្រជែង​ជាមួយ​ក្លឹប Real Madrid ដើម្បី​នាំយក​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ។​

កីឡាករ​អង់គ្លេស​រូបនេះ​មានការ​លំបាក​ក្នុង​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​នៅ​ពហុកីឡាដ្ឋាន Old Trafford ក្រោម​ការដឹកនាំ​របស់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
រ៉ា​ហ្វ​ដ រកបាន​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ខណៈពេល​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បានចាប់ផ្តើម​ការងារ​ជា​គ្រូបង្វឹក បណ្តោះអាសន្ន ដោយ​យកឈ្នះ​ក្រុម Cardiff ៥-១​។ ប៉ុន្តែ រ៉ា​ហ្វ​ដ កំពុង​ទទួល​បានការ ចាប់អារម្មណ៍​ពី​ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ ព្រមទាំង​ក្លឹប AC Milan នៅ​ក្របខណ្ឌ Serie A ផងដែរ​។​
​ ​
តាម​ព័ត៌មាន​ថា ក្លឹប Barcelona បាន​ត្រៀម​ឯកសារ​សម្រាប់​ផ្ទេរ រ៉ា​ហ្វ​ដ ប៉ុន្តែ​ការដាក់ សំណើ​ផ្ទេរ​ណាមួយ​ទំនងជា​ត្រូវ​រង់ចាំ​រហូតដល់​រដូវ​ទិញដូរ​រដូវក្តៅ​។​
​ ​
​រ៉ា​ហ្វ​ដ រកបាន​៥​គ្រាប់​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​បាន​ចំណាយពេល ភាគច្រើន​អង្គុយ​មើល​។ កីឡាករ​រូបនេះ​អាច​នឹង​មានឱកាស​ឡើងវិញ បន្ទាប់ពី​មានការ ផ្លាស់ប្តូរ​អ្នកចាត់ការ ហើយ​រកបាន​គ្រាប់​បាល់​ក្នុង​រយៈពេល​ត្រឹមតែ​៣​នាទី​។​
​ ​
​រ៉ា​ហ្វ​ដ បាន​និយាយថា “​គាត់​ចង់​ឲ្យ​យើង​មាន​លក្ខណៈ​វិជ្ជមាន​ជាមួយ​បាល់ និង​ស្វែងរក​ចន្លោះប្រហោង និង​លេង​បាល់​បែប​វិជ្ជមាន ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​។ យើង​នឹង​កែលម្អ​និង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ប៉ុន្តែ​ថ្ងៃនេះ​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​”៕ ប្រែសម្រួល: ពិសិដ្ឋ

កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)