ក្លឹប Barcelona និង Real Madrid គ្រោង​ប្រជែង​គ្នា ដើម្បី​ផ្ទេរ ហ្វា​បៀ​ន រូស​

200
ចែករម្លែក

​ក្លឹប Barcelona និង​ក្លឹប Real Madrid នឹង​ប្រជែង​គ្នា​ក្នុង​សង្គ្រាម​ទិញដូរ​កីឡាករ ដើម្បី​ផ្ទេរ​ខ្សែបម្រើ ហ្វា​បៀ​ន រូស (Fabian Ruiz) របស់​ក្លឹប Napoli​។ គូប្រជែង​ទាំងពីរ​នឹង​ចូលប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ ដើម្បី​ប្រជែង​យក​ខ្សែបម្រើ​កណ្តាល​ថ្មី​វ័យ​២៣​ឆ្នាំ​រូបនេះ​។ រូស បាន​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​កីឡាករ​ល្អ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ទេពកោសល្យ​លេង​នៅ​តំបន់​បម្រើ ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹប Real Betis មកកាន់​ក្លឹប Napoli ក្នុងតម្លៃ​២៦​លាន​ផោន​កាលពី​ឆ្នាំ​២០១៨​។​
​ ​
មាន​សេចក្តីរាយការណ៍​ថា ក្លឹប Barcelona មាន​គម្រោង​កែប្រែ​តំបន់​បម្រើ​ទាំងមូល​នៅក្នុង​រដូវ​កាល​ទិញដូរ​ពីរ​បី​ឆ្នាំ​បន្ទាប់ ស្របពេល​កីឡាករ អ៊ី​វ៉ាន រ៉ា​គី​ទីក (Ivan Rakitic) គ្រោង​ចាកចេញ​។ ចំណែក​ក្លឹប Real Madrid ក៏​ស្វះស្វែង​បន្ត​កិច្ចសន្យា​របស់​កីឡាករ​ចាស់វស្សា លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) មួយឆ្នាំ​បន្ថែមទៀត ស្របពេល​កីឡាករ ថូ​នី គ្រូ​ស (Toni Kroos) ដែល​ឈានចូល​វ័យ​៣០​ឆ្នាំ​។​
​ ​
​រូស ទើបនឹង​បានបង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើសជាតិ​លើកដំបូង​នៅ​ដើម​ឆ្នាំនេះ ប៉ុន្តែ​បានក្លាយ​ជា​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​រួចទៅហើយ ក្រោម​ការដឹកនាំ​របស់​លោក រ៉ូ​បឺ​តូ ម៉ូ​រ៉េ​ណូ (Roberto Moreno) ហើយ រូស ស្ថិតក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង ដែល​ក្រុម​អេ​ស្ប៉ា​ញ​ប្រកួត​ជាមួយ​ស៊ុយអែត​១-១ កាលពី​យប់​ថ្ងៃ​អង្គារ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្វា​បៀ​ន រូស (Fabian Ruiz)