ក្លឹប Bayer Leverkusen ដាក់​តម្លៃ​៩០​លាន​ផោន សម្រាប់​កីឡាករ ខៃ ហា​វើត​

386
ចែករម្លែក

​ក្លឹប Bayer Leverkusen បានកំណត់​តម្លៃ​៩០​លាន​ផោន​លើ​ខ្សែបម្រើ​វ័យក្មេង ខៃ ហា​វើត (Kai Havertz) ។​
​ ​

ហា​វើត បានបង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​ក្លឹប Leverkusen កាលពី​ឆ្នាំ​២០១៦ និង​រកបាន​១៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៤​ប្រកួត​កាលពី​រដូវ​កាល​មុន ហើយ ហា​វើត ត្រូវបាន​កោះហៅ​ជា​លើកដំបូង​កាល​ពីមួយ​ឆ្នាំមុន​សម្រាប់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។​

​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​បាល់ អំឡុង​ប្រកួត​បើកឆាក​ជាមួយ​ក្រុម SC Paderborn នៅ​រដូវ​កាល​នេះ ហើយ​អាជីព​ដ៏​ត្រដែ​តរបស់​កីឡាករ​វ័យក្មេង​រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី និង អា​សេណ​ល កំពុង​តាមមើល​ស្ថានភាព​របស់ ហា​វើត ប៉ុន្តែ​ក៏​មិនអាច​ទទួល​កីឡាករ​រូបនេះ​ក្នុង​តម្លៃថោក​នោះទេ​។​

​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ក៏​កំពុង​តាមមើល​ស្ថានភាព​កីឡាករ​វ័យក្មេង​រូបនេះ​ផងដែរ ប្រសិនបើ​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ចាក​ចេញពី​ក្លឹប​នេះ​មែន​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ខៃ ហា​វើត (Kai Havertz)