ក្លឹប Everton កំពុង​ចរចា​ជាមួយ​ក្រុមការងារ​រប​ស់ ម៉ា​កូ ស៊ី​ល​វ៉ា បន្ទាប់ពី​បណ្តេញ សាម អាល​ឡា​ឌី​ស​

695
ចែករម្លែក

​ក្លឹប Everton កំពុង​ចរចា ដើម្បី​នាំយក​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva)​មកកាន់​តំណែង ជា​អ្នកចាត់ការ​ថ្មី​។​
​ ​
Everton កំពុង​ចរចា​ជាមួយ​ភ្នាក់ងារ​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បន្ទាប់ពី ធ្វើការ​រុះរើ​ក្នុង​រយៈពេល​២៤​ម៉ោង​ដែល​បណ្តាល​ឲ្យ​មានការ​ចាកចេញ​របស់​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) ក្រុមការងារ​បង្វឹក និង​ប្រធាន​ក្លឹប ស្ទី​វ វ៉​ល (Steve Walsh) បន្ទាប់ពី​បញ្ចប់​រដូវ​កាល​កាលពី​ថ្ងៃអាទិត្យ​។
​ ​
​បើទោះបី​ជាមាន​ការតវ៉ា​ពី​ក្លឹប Watford ជា​និយោជក​ចាស់​របស់លោក ស៊ី​ល​វ៉ា ជុំវិញ​ការធ្វើ ទំនាក់ទំនង​ដោយ​ខុសច្បាប់​កាលពី​ឆ្នាំមុន មើលទៅ​ដូចជា​គ្មានអ្វី​ដែល​អាច​រារាំង​ក្លឹប Everton ក្នុងការ​តែងតាំង​គោលដៅ​ទី​១​របស់ខ្លួន​ភ្លាមៗ​បានទេ​។​
​ ​
​លោក ម៉ា​សេល ប្រ៊ែ​ន (Marcel Brands) ដែល​ទើបនឹង​ប្រកាស​ចូល​ជំនួស​តំណែង​លោក ស្ទី​វ វ៉​ល កាលពី​ថ្ងៃ​ពុធ​នោះ នឹង​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​លោក ស៊ី​ល​វ៉ា ដែលជា អាទិភាព​ចម្បង​បំផុត​របស់លោក​។​
​ ​
​ក្លឹប Everton ទាក់ទង​ទៅ​លោក ស៊ី​ល​វ៉ា កាលពី​ឆ្នាំមុន បន្ទាប់ពី​បណ្តេញ​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) ហើយ​មាន​ទំនុកចិត្ត​ថា នឹង​ទទួលបាន​គ្រូបង្វឹក​រូបនេះ ដែល​ធ្លាប់​អះអាងថា លោក​ចង់​មក​ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Goodison ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) និង​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce)