ក្លឹប Everton គ្រោង​នាំយក​លោក ប៉ាវ​ឡូ ហ្វុ​ន​សេ​កា ពី​ក្លឹប Shakhtar Donetshk

69

​ក្លឹប Everton នៅ​បន្ត​តាមដាន​អ្នកចាត់ការ ប៉ាវ​ឡូ ហ្វុ​ន​សេ​កា (Paulo Fonseca) របស់​ក្លឹប Shakhtar Donetsk ដែល​អាច​ផ្ទេរ​មក​ចូលរួម​ឆាប់ៗ​នៅ​រដូវ ក្តៅ​នេះ អាស្រ័យ​លើ​ការបង្ហាញ សមត្ថភាព​របស់លោក សាម អា​ឡា​ឌី​ស (Sam Allardyce) នៅក្នុង​រយៈ​បួន​ខែក្រោយ​។​
​ ​
​ក្រុម Everton នៅតែ​ធ្វើ​មិនបាន​ល្អ ចាប់តាំងពី​លោក អា​ឡា​ឌី​ស ចូលមក​ដឹកនាំ ហើយ​ជ័យជម្នះ កាលពី​ថ្ងៃ​សៅរ៍ គឺជា​ជ័យជម្នះ​លើក​ទី​២​ក្នុងចំណោម​១០​ប្រកួត​។​
​ ​
​លោក ស្ទី​វ វ៉​ល (Steve Walsh) ប្រធាន​ផ្នែក​ជ្រើសរើស​កីឡាករ​ក៏​ស្ថិតក្រោម​សម្ពាធ​ផងដែរ ហើយ​លោក ម៉ា​សេល ប្រ៊ែ​ន (Marcel Brands) ប្រធាន​បច្ចេកទេស​នៅ​ក្លឹប PSV Eindhoven ក៏​ត្រូវគេ​ផ្គូផ្គង​សម្រាប់​ជំនួស​តំណែង​នេះ​ផងដែរ​។​
​ ​
​លោក អា​ឡា​ឌី​ស វ័យ​៦៣​ឆ្នាំ​អតីត​គ្រូបង្វឹក​ក្រុម​អង់គ្លេស​បាន​ចូល​ជំនួស​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) កាលពី​ចុង​ឆ្នាំមុន​។​
​ ​
​លោក ហ្វុ​ន​សេ​កា វ័យ​៤៤​ឆ្នាំ​ចូលមក​ដឹកនាំ​ក្រុម Shakhtar កាលពី​ឆ្នាំ​២០១៦​។ កិច្ចសន្យា​របស់ លោក​ជាមួយ​ក្លឹប​នេះ នឹង​ផុតកំណត់​នៅ​រដូវក្តៅ​។​
​ ​
​លោក ហ្វា​ហាដ ម៉ូ​ស៊ី​រី (Farhad Moshiri) ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លឹប Everton មានការ​ខកចិត្ត ដោយសារតែ​មិនបាន​ទទួលលទ្ធផល​ដូច​ការចំណាយ​២៣៩​លាន​ផោន​ដើម្បី​នាំយក​គ្រូបង្វឹក ខូ​មែន ហើយ​នៅពេលនេះ លោក អា​ឡា​ឌី​ស ទៀត​។​
​ ​
​លោក ម៉ូ​ស៊ី​រី ជាពិសេស​មិន​សប្បាយ​ចិត្តនឹង​ការចំណាយ​២៧​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ​តួ​ក​គី សេន តូ​ស៊ុន (Cenk Tosun) ប៉ុន្តែ​លោក​ដឹងថា លោក​និង​លោក វ៉​ល​មាន​ចំណែក​ទទួលខុសត្រូវ​ដូចគ្នា ក្នុង​រឿងនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ប៉ាវ​ឡូ ហ្វុ​ន​សេ​កា (Paulo Fonseca)