ក្លឹប Juventus កំណត់​យក​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី និង ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ជា​គោលដៅ

511
ចែករម្លែក

តាម​សេចក្តីរាយការណ៍​ថា​ក្លឹប Juventus​បានកំណត់​យក​គ្រូបង្វឹក​ឆ្នើម​ពី​រូប​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​គឺ លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)​និង​លោក ម៉ូ​រី​ស៊ី​យ៉ូ​ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​ជា​គោលដៅ​ចម្បង ដើម្បី​បន្ត​តំណែង​ពី​លោក ម៉ាកស៍ អាល​ឡេ​ហ្គ្រី (Max Allegri)​។​
​ ​
លោក អាល​ឡេ​ហ្គ្រី បាន​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Lady នៅ​ដំណាច់​រដូវ​កាល​នេះ បន្ទាប់​ពីលើ​កពាន​ជើងឯក​ក្របខណ្ឌ Serie A ៥​លើក​ជាប់​គ្នា ប៉ុន្តែ​ខកខាន​មិនបាន​លើក ពាន​ឆេ​ម​ពាន​លី​ក​។​
​ ​
​មានការ​ភ្ជាប់​ក្លឹប Juventus ទៅនឹង​គ្រូបង្វឹក​ឆ្នើម ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដែល​ទើបនឹង​លើក​ពាន​បី​ក្នុងពេល​តែមួយ​នោះ ប៉ុន្តែ​លោក​គ្រោង​នឹង​បន្ត​នៅ​ពហុកីឡាដ្ឋាន Etihad​យ៉ាងហោចណាស់​១​រដូវ​កាល​ទៀត​។​
​ ​
បណ្តាញ​ព័ត៌មាន​អ៊ីតាលី Calciomercato​អះអាងថា លោក សារី និង​លោក ប៉ូ​ចេ​តទី​ណូ តាមពិត​គឺជា​គោលដៅ​ចម្បង​របស់​ក្លឹប Juventus ។​
​ ​
​អនាគត​របស់លោក សារី នៅ​ពហុកីឡាដ្ឋាន Stamford Bridge ស្ថិតក្នុង​ភាពមិន​ច្បាស់ លាស់ បើទោះបីជា​ឆេ​ល​ស៊ី​អាច​យកឈ្នះ​ក្រុម Arsenal ដើម្បី​លើក​ពាន​ក្របខណ្ឌ Europa League នៅ​ទីក្រុង Baku នៅ​ថ្ងៃ​ពុធ​នេះ​សប្តាហ៍​ក្រោយ​ក៏ដោយ​។​
​ ​
គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​រង​ការរិះគន់​ខ្លាំង​ជា​បន្តបន្ទាប់​បើទោះបីជា​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​ឈរ នៅ​លេខ​រៀង​ទី​៣ និង​ធានា​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​