ក្លឹប Nantes បានកំណត់​តម្លៃ​២៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ អេ​មី​លី​យ៉ា​ណូ សាឡា

947
ចែករម្លែក

​ក្លឹប Nantes បានកំណត់​តម្លៃ​២៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ អេ​មី​លី​យ៉ា​ណូ សាឡា (Emiliano Sala) ខណ​:​ក្លឹប​ជាច្រើន​នៅ​ព្រី​មី​ញ៉េ​លី​ក កំពុង​ចាប់អារម្មណ៍​។​
​ ​
កីឡាករ​សញ្ចា​តិ​អា​ហ្ស​ង់​ទីន​រូបនេះ​រកបាន​១២​គ្រាប់​ក្នុង​១៣​ប្រកួត​នៅ​រដូវ​កាល​នេះហើយ​ទទួលបាន​ការចាប់អារម្មណ៍ ពី​ក្លឹប Everton, Wolves, West Ham និង Fullam ដែល​នៅពេលនេះ​ដឹកនាំ​ដោយ​លោក ក្លូ​ឌី​អូ រ៉ា​ណេ​រី (Claudio Ranieri) ។​
​ ​
​ក្លឹប​ជាច្រើន​ជឿថា Nantes នឹង​លក់​ក្នុងតម្លៃ​១០​លាន​ផោន ប៉ុន្តែ​ម្ចាស់​ក្លឹប​លោក Waldemar Kita ចង់បាន​តម្លៃ​ទ្វេ​រដង​សម្រាប់​ខ្ស​បម្រើ​ឆ្នើម​រូបនេះ​។
​ ​
​ក្លឹប Everton ក៏​កំពុង​ថ្លឹងថ្លែង​ជម្រើស​មួយចំនួន ខណ​:​ពួកគេ​កំពុង​ស្វែងរក​កីឡាករ ដែល​មុត​ស្រួច​ជាង​នេះ​។ ក្លឹប wolves ក៏​កំពុង​ពិចារណា​Divock Origi រន​ស់​ក្លឹប Liverpool ដែល​ក៏​ជា​គោលដៅ​របស់​ក្លឹប Galatasaray ផងដែរ ស្រប​ពេលដែល​ក្លឹប West Ham ក៏​ចង់បាន​ជម្រើស​ម្នាក់ទៀត​។​
​ ​
​សាឡា ដែលមាន​កម្ពស់​ល្អ​គួរសម​នោះ មិនទាន់​ជាប់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នៅឡើយ​ទេ ប៉ុន្តែ​កីឡាករ​រូបនេះ​ក៏​កាន់​លិខិតឆ្លងដែន​អ៊ីតាលី​ផងដែរ ហើយ​ក៏បាន​ចំណាយពេល ពេញ​មួយ​អាជីព​នៅ​បារាំង​។
​ ​
​ក្លឹប Crystal Palace ក៏​តាមមើល សាឡា​ផងដែរ ប៉ុន្តែ​ក៏​តាមមើល​ជម្រើស​ផ្សេងទៀត ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អេ​មី​លី​យ៉ា​ណូ សាឡា (Emiliano Sala)