ក្លឹប PSG នៅតែ​ចង់បាន វី​ល​លៀន ស្របពេល​ឆេ​ល​ស៊ី​ស្ទាក់ស្ទើរ​មិន​ចង់​ផ្តល់​កិច្ចសន្យា​ថ្មី រយៈពេល​វែង​

255
ចែករម្លែក

ក្លឹប​យក្ស​បារាំង Paris Saint Germain នៅតែ​ចង់បាន​ខ្សែបម្រើ​ស្លាប​ពោរពេញ ដោយ​ទេពកោសល្យ វី​ល​លៀន (Willian) ហើយ​ត្រៀម​ដាក់សំណើ​ជាថ្មី ដើម្បី​ផ្ទេរ​កីឡាករ ប្រេ​ស៊ី​ល​រូបនេះ​នៅ​រដូវក្តៅ​។​
​ ​
កិច្ចព្រមព្រៀង​របស់ វី​ល​លៀន ដែលមាន​វ័យ​៣០​ឆ្នាំ​នឹង​ចប់​ក្នុង​រយៈពេល​១៨​ខែ​ទៀតហើយ​គេ មិនទាន់​ច្បាស់​ថា តើ​ក្លឹប​នឹង​មើលរំលង​គោលនយោបាយ​កម្រិត​អាយុ​កីឡាករ​នាពេល​បច្ចុប្បន្ន ហើយ​ផ្តល់​កិច្ចសន្យា​រយៈពេល​វែង​ដូចដែល វី​ល​លៀន ចង់បាន​ឬ​យ៉ាងណា​។​
​ ​
​ក្រុម​កំពូល​នៅ​ក្របខណ្ឌ Ligue 1 បារាំង​នេះ​កំពុង​បន្ត​តាមដាន​ស្ថានភាព បន្ទាប់ពី​ព្យាយាម អូសទាញ​កីឡាករ​រូបនេះ​មកកាន់​ទីក្រុង​ប៉ារីស​កា​លពី​ខែមករា​មិនបាន​សម្រេច​។​
​ ​
​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) គ្រូបង្វឹក​របស់​ក្លឹប PSG ចង់បាន វី​ល​លៀន កាលពី​ខែ​មុន ដើម្បី​ជួយ​ដល់​កម្លាំង​ប្រយុទ្ធ បន្ទាប់ពី​អវត្តមាន​កីឡាករ នី​ម៉ា (Neymar) ដោយសារ​បញ្ហា​របួស​ហើយ នី​ម៉ា នឹង​អវត្តមាន​ការប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ទាំងពីរ​ជើង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ប៉ុន្តែ​ខណៈពេលដែល វី​ល​លៀន ចង់បាន​កិច្ចព្រមព្រៀង​រយៈពេល​វែង ហើយ​ឆេ​ល​ស៊ី​ហ៊ាន ផ្តល់​ត្រឹម​រយៈពេល ១២​ខែ​ដល់​កីឡាករ​ដែលមាន​វ័យ​លើសពី​៣០​នោះ ក្លឹប PSG កាន់​តែមាន​ចំណាប់អារម្មណ៍​ខ្លាំង​ឡើង​ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​របស់​កីឡាករ​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​បាន​ផ្ទេរ វី​ល​លៀន ពី​ក្លឹប​រុស្ស៊ី Anzhi Makhachkala ក្នុងតម្លៃ​៣០​លាន​ផោន កាលពី​ឆ្នាំ​២០១៣ ជា​កិច្ចព្រមព្រៀង​ផ្ទេរ​មួយ​ដែល​ក្លឹប​ឆេ​ល​ស៊ី​យកឈ្នះ​គូប្រជែង Tottenham នៅ​នាទីចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ វី​ល​លៀន (Willian)