ក្លឹប Real Madrid ចង់បាន​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ បន្ទាប់ពី ហ្ស៊ី​ដាន លាលែង​

1034
ចែករម្លែក

​ក្លឹប Tottenham គាំទ្រ​ការតាមប្រមាញ់​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ត្រឹម​តែមួយ​សប្តាហ៍ បន្ទាប់ពី​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៥ ឆ្នាំ​ទៀត​។​
​ ​
​ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល​ដោយសារ​ការប្រកាស លាលែង​ពី​ក្លឹប​យក្ស​អេ​ស្ប៉ា Real Madrid ត្រឹមតែ​៥​ថ្ងៃ​បន្ទាប់​ពីលើ​កពាន​ឆេ​ម​ពាន​លី​ក​៣​លើក ជាប់​គ្នា អំឡុង​ការដឹកនាំ​របស់លោករ​យៈ​ពេល​បី​ឆ្នាំ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ ដែល​ធ្លាប់​លេង​និង​បង្វឹក​ក្លឹប Espanyol នៅ​អេ​ស្ប៉ា​ញ​គឺជា​ជម្រើស​ដែល ប្រធាន​ក្លឹប ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ពេញចិត្ត បើទោះបីជា​តម្លៃ​ផ្ទេរ​ខ្ពស់​ក៏ដោយ​។​
​ ​
​ក្រុម Spurs ដែល​ដឹកនាំ​ដោយ​លោក ប៉ូ​ចេ​តទី​ណូ បាន​យកឈ្នះ​ក្រុម Real Madrid ក្នុងការ​ប្រកួត ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ​លោក​បាន​រក្សា​ប្រវត្តិ​រូបល្អ​នៅ​អេ​ស្ប៉ា​ញ​។​
​ ​
​ប៉ុន្តែ​តម្លៃ​ផ្ទេរ​លោក​និង​ក្រុមការងារ​របស់​លោកមា​ន​តម្លៃ​ខ្ពស់​កាលពី​សប្តាហ៍​មុន នៅពេល​គ្រូ បង្វឹក​វ័យ​៤៦​ឆ្នាំ​រូបនេះ​យល់ព្រម​ទទួលយក​កិច្ចសន្យា​ថ្មី​ដេ​ល​មាន​ទឹកប្រាក់​៨​លាន​ផោន​ក្នុង​មួយឆ្នាំ រហូតដល់​ឆ្នាំ​២០២៣​។​
​ ​
​ក្លឹប Tottenham ប្តេជ្ញា​ថា លោក ប៉ូ​ចេ​តទី​ណូ នឹង​ដឹកនាំ​ពួកគេ​ចូលទៅ​កាន់​ពហុកីឡាដ្ឋាន​ថ្មី​នៅ White Hart Lane នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​ដឹកនាំ​ក្រុម Spurs ឈរ​ក្នុងចំណោម ក្រុម​កំពូល ទាំងបី​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
Real Madrid ល្បីល្បាញ់​ក្នុងការ​ទាញ​ទាញ​គោលដៅ​ផ្ទេរ ខណៈ​ពួកគេ​ធ្លាប់​ធ្វើបាន​ក្នុង​ការងារ​ផ្ទេរ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​បន្ទាប់ពី មក​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ហ្គា​រ៉េត បេ​ល (Gareth Bale) របស់​ក្លឹប Tottenham ក្នុងតម្លៃ​ខ្ពស់បំផុត​កាលពី​ឆ្នាំ​២០០៩​និង​២០១៣​។​
​ ​
​នាយក​ក្លឹប ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ត្រូវតែ​បង្ហាញ​ជំនាញ​ក្នុង​ការចរចា ប្រសិនបើ​លោក ចង់​រក្សាទុក​លោក ប៉ូ​ចេ​តទី​ណូ នៅ​ទីក្រុង​ឡុង​ដ៍​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​លោក អា​សេន វែង​ហ្គើ (Arsene Wenger) សុទ្ធតែជា​ជម្រើស​សម្រាប់​ក្លឹប Real Madrid ស្របពេល​ក្លឹប​ឆេ​ល​ស៊ី​ផ្តោត​គោលដៅ​លើ​លោក ម៉ូ​រី​ស៊ី​យ៉ូ សៀ​រី (Maurizio Sarri) និង​លោក ឡូ​រ៉ង់ ប្ល៊​ង់ (Laurent Blanc) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)