ក្លឹប Real Madrid បានតែងតាំង​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ជា​អ្នកចាត់ការ​ជាថ្មី​

308
ចែករម្លែក

​ក្លឹប Real Madrid បានតែងតាំង​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ជា​អ្នក ចាត់ការ​ត្រឹម​១០​ខែ បន្ទាប់ពី​លោក​ដើរ​ចេញពី​ក្លឹប​នេះ​ក្រោយ​ពីលើ​កពាន​ឆេ​ម​ពាន លី​ក​បី​ឆ្នាំ​ជាប់​គ្នា​។​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ហៀបនឹង​ត្រូវ​បានផ្តល់​ការងារ​ជំនួស​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) ទៅហើយ​ប៉ុន្តែ​ក្លឹប​នេះ​មានការ​បារម្ភ​អំពី ជម្លោះ​នៅក្នុង​ក្រុមការងារ ជុំវិញ​ការតែងតាំង​គ្រូបង្វឹក​រូបនេះ​ឡើងវិញ ដូច្នេះហើយ​ក្លឹប Real Madrid បាន​បង្កើន​កិច្ចប្រឹងប្រែង​ទ្វេដង ដើម្បី​អូសទាញ​ឲ្យ​លោក ហ្ស៊ី​ដាន ត្រឡប់មកវិញ​។​

​ការសម្រេចចិត្ត​នេះ​ក៏​ជា​ដំណឹង​អាក្រក់​សម្រាប់​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ផងដែរ ដែល​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​លោក ហ្ស៊ី​ដាន ស្ទើរតែ​គ្មាន​សោះ​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការដឹកនាំ​របស់​គ្រូបង្វឹក​វ័យ​៤៦​ឆ្នាំ​រូបនេះ​។​

​លោក ហ្ស៊ី​ដាន បាន​ចាក​ចេញពី​ក្លឹប Real Madrid កាលពី​រដូវក្តៅ​ឆ្នាំមុន​ដោយសារ​មិន សប្បាយ​ចិត្តនឹង​ផែនការ​លក់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​មិនអាច​រក​កីឡាករ​មក​ជំនួស​បាន​។​

​រដូវ​កាល​ដ៏​ត្រដាបត្រដួស​របស់​ក្លឹប​នេះ​បានធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​សម្រេចចិត្ត​ដើរចេញ ពី​ក្លឹប​នេះ ហើយ​នៅពេលនេះ​លោក​នឹង​ទទួលបាន​ប្រាក់​សម្រាប់​ចំណាយ​នៅ​រដូវក្តៅ​នេះ ដើម្បី​នាំយក​កីឡាករ​ឆ្នើម​មក​ជំនួស​។​

​មានន័យថា លោក​អាច​នឹង​បន្ត​តាម​ប្រមាញ់​គោលដៅ​ជាទី​ពេញចិត្ត​គឺ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ដែល​អាចមាន​តម្លៃ​១០០​លាន​ផោន បើទោះបីជា Real Madrid ដឹងថា ក្លឹប​ឆេ​ល​ស៊ី​នឹង​លក់ ប្រសិនបើ​មានការ​សម្រេច​ពន្យារ​កា​រដាក់​បម្រាម​មិន​ឲ្យ​មាន សកម្មភាព​លើ​ទីផ្សារ​ទិញដូរ​កី​ឡី​ករ​មកលើ​ពួកគេ​៕ ប្រែ​សម្រួល​: ពិ​សិ​ដ្ឋ