ក្លឹប Real Madrid សម្រេច​មិន​តាម​ប្រមាញ់​យក ផូ​ល ប៉ុក​បា​

97
ចែករម្លែក

​ក្លឹប Real Madrid ប្រា​ប់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ថា ផូ​ល ប៉ុក​បា (Pual Pogba) មិន​ស័ក្តិសម​នឹង​តម្លៃ​ដែល​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទាមទារ​នៅ​រដូវក្តៅ​នេះ​ទេ ហើយ​កាលពី​ថ្ងៃ​សៅរ៍ វា​ជា​លើកដំបូង​ហើយ​នៅ​រដូវ​កាល​នេះ ដែលថា អ្វីដែល​ពួកគេ​អះអាង​នោះ​គឺជា​រឿង​ត្រឹមត្រូវ​។ នៅ​រដូវ​កាល​នេះ ខ្សែបម្រើ​វ័យក្មេង​

សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​ឈ្មោះ ហ្វេ​ដេ វ៉ាល​វើដ (Fede Valverde) បាន​លេចមុខ​ឡើង​។ ហ្ស៊ី​ដាន ហាក់ដូចជា​លេងល្បែង​គ្រោះថ្នាក់​មួយចំនួន​នៅ​រដូវក្តៅ​នេះ ហើយ​លោក​បាន​ឲ្យ​ខ្ចី​ជើង​កីឡាករ​មួយចំនួន​ទៅកាន់​ក្លឹប​ផ្សេងៗ ដោយ​នៅសល់​ខ្សែបម្រើ​កណ្តាល​ត្រឹម​៤​រូប​ប៉ុណ្ណោះ​គឺ តូ​នី គ្រូ​ស លូ​កា ម៉ូ​ឌ្រី​ក កា​សេ​មី​រ៉ូ​និង​កីឡាករ​ម្នាក់ទៀត​ដែល​មកដល់​រដូវ​កាល​នេះ​នៅ​មិនទាន់មាន​សមត្ថភាព គ្រប់គ្រាន់​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​នៅឡើយ​។

​ស្របពេល ម៉ូ​ឌ្រី​ក រងរបួស ហើយ​វា​ក្លាយជា​បន្ទុក​កាន់តែខ្លាំង​ឡើងលើ​កីឡា​ករបី​រូប​ផ្សេងទៀត ប៉ុន្តែ​កីឡាករ​វ័យក្មេង វ៉ាល​វើដ បាន​ឆ្លើយតប​នឹង​កង្វះខាត​នេះ និង​បាន​បំពេញ​តួនាទី​ជំនួស ម៉ូ​ឌ្រី​ក ផងដែរ ហើយ​ថ្មី​នេះ​មានឱកាស​បង្ហាញ​មុខមុន​កីឡាករ ម៉ូ​ឌ្រី​ក ទៀតផង​។ វ៉ាល​វើដ ពិតជា​ធ្វើ​បានល្អ​ក្នុងជំនួប​សប្តាហ៍​មុន និង​បាន​យកឈ្នះ​ក្រុម Granada ។ ការបង្ហាញ​សមត្ថភាព​របស់ វ៉ាល​វើដ ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​កីឡាករ ស្ទឺ​វិ​ន ជឺ​រ៉ា​ដ (Steven Gerrard) និង ម៉ា​កា (Marca) ។

មិនទាន់មាន​នរណា​ហ៊ាន អះអាងថា វ៉ាល​វើដ គឺជា ប៉ុក​បា ទី​២​ឬ ជឺ​រ៉ា​ដ ថ្មី​នោះទេ ប៉ុន្តែ​លោក ហ្ស៊ី​ដាន ពិត​ជាមាន​កីឡាករ​ដ៏​ឆ្នើម​ម្នាក់ ហើយ​អាច​នឹងមាន​អ្វីដែល​ត្រូវ​បញ្ជាក់​បន្ថែមទៀត​។​សមត្ថភាព​របស់​វាល​វើដ​ក៏​ជា​ដំណឹង​ល្អ​របស់​ក្រុម​ជម្រើស ជាតិ​អ៊ុយ​រូ​ហ្គា​យ ផងដែរ​។ អ៊ុយ​រូ​ហ្គា​យ ជា​ប្រទេស​ដែលមាន​ប្រជាជន​ត្រឹមតែ​៣​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ផលិត​ធនធាន​កីឡាករ​ច្រើនជាង​បណ្តា​ប្រទេស​ផ្សេងៗ​ដែលមាន​ទំហំ​ធំ​ជាង​ខ្លួន​១០​ដង​ឯណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Pual Pogba)