ក្លឹប West Ham គ្រោង​តំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កីឡាករ អ៊ី​សា ឌី​អប់ ស្របពេល​ក្លឹប យូ​ណាយ​ធី​ត​កំពុង​ចាប់អារម្មណ៍​

495
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប West Ham ត្រៀម​ផ្តល់​ឲ្យ​កីឡាករ អ៊ី​សា ឌី​អប់ (Issa Diop) ជាមួយនឹង​កិច្ចសន្យា​ថ្មី​ប្រសើរ​ជាង​មុន ចំពេល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​កំពុង​ចាប់ អារម្មណ៍​។​
​ ​
យូ​ណាយ​ធី​ត​ចង់បាន ឌី​អប់ ប៉ុន្តែ​ក្លឹប West Ham អន្ទះសា​ចង់​រក្សា​កីឡាករ​រូបនេះ​។ ក្លឹប West Ham បានដាក់​តម្លៃ​៦០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ហើយ​វា ហាក់ដូចជា​ថា គ្រប់គ្រាន់​នឹង​រារាំង​ចំណាប់អារម្មណ៍​របស់​ក្លឹប​ធំៗ​ដែល​ចង់បាន កីឡាករ​រូបនេះ​។​

​គេ​ជឿថា​សំណើ​ដែលមាន​ការដោះដូរ​ក្នុងតម្លៃ​៤៥​លាន​ផោន​របស់​ក្លឹប​យូ​ណាយ​ធី​ត ត្រូវបាន​បដិសេធ​។​

​តំណាង​របស់ ឌី​អប់ នឹង​រៀបចំ​ការចរចា​ជាមួយនឹង​ក្លឹប West Ham ជុំវិញ​អនាគត​របស់ ខ្សែការពារ​រូបនេះ​នៅ​សប្តាហ៍​ក្រោយ ស្របពេល​ក្លឹប​នេះ​មានបំណង​ពិភាក្សា​អំពី​ការ តំឡើង​ប្រាក់​ឈ្នួល​។​
​ ​
​ឌី​អប់ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ​កាលពី​រដូវក្តៅ​នៅពេល​កីឡាករ រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Toulouse ក្នុងតម្លៃ​២២​លាន​ផោន ហើយ​គេ​និយាយថា ឌី​អប់ ពេញចិត្ត​នឹង​ជីវិត​ជាមួយ​ក្លឹប West Ham បើទោះបីជា​ក្លឹប​យូ​ណាយ​ធី​ត​ចាប់អារម្មណ៍ ក៏ដោយ​។​

​ក្លឹប West Ham ទំនងជា​ចំអក​ដាក់​ក្លឹប​យូ​ណាយ​ធី​ត​ជុំវិញ​ចំណាប់អារម្មណ៍​របស់​ពួកគេ លើ​ខ្សែការពារ​រូបនេះ​កាលពីដើម​សប្តាហ៍​នៅពេល​ក្លឹប​នេះ​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​បង្ហាញ​រូបភាព​ហាយ​ឡាយ​ស្តីពី​រដូវ​កាល​ឆ្នាំ​២០១៨-១៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#