ក្លឹប West Ham ចង់​ខ្ចី​ជើង​ខ្សែបម្រើ រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក នៅ​ខែម​ករានេះ​

235

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បាន​បដិសេធ​សំណើ​ខ្ចី​ជើង​របស់​ក្លឹប West Ham សម្រាប់​កីឡាករ រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក (Ruben Loftus-Cheek) ។​
​ ​
​គ្រូបង្វឹក​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) ចង់​ខ្ចី​ជើង​ខ្សែបម្រើ ក្លឹប​ឆេ​ល​ស៊ី​និង​ជា​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​នៅ​រដូវ​កាល​ទិញដូរ​ខែមករា ដើម្បី​ពង្រឹង​ក្រុម West Ham ។​
​ ​
​ប៉ុន្តែ​លោក សារី បាន​ច្រានចោល​សំណើ​ខ្ចី​ជើង​កីឡាករ​វ័យ​២២​ឆ្នាំ​នៅ​រដូវ​កាល​នេះ បើទោះបីជា រូ​បិ​ន ទើប​ចាប់ផ្តើមបាន​បី​ប្រកួត​រហូតមកទល់​ពេលនេះ​គឺ​ពីរ​ប្រកួត​ក្នុង​ក្របខណ្ឌ Europa League និង​មួយ​ប្រកួត​ឈ្នះ​ក្រុម Derby ក្នុង​ក្របខណ្ឌ Carabao Cup កាលពី​សប្តាហ៍​មុន​។​
​ ​
​ក្រោយពី​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ក្រោម​ការដឹកនាំ​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) កាលពី​រដូវ​កាល​មុន ឡូ​ហ្វ​ធឹ​ស ឈី​ក បាន​បង្ហាញមុខ​សម្រាប់​ក្រុម Crystal Palace គឺ​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) កោះហៅ​កីឡាករ​រូបនេះ​មកកាន់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត​វើ​ល​ខាប់​។​
​ ​
​ទោះបីជា​យ៉ាងណា បន្ទាប់​លេង​បាន​៤​លើក​នៅ​ប្រទេស​រុស្ស៊ី រូ​បិ​ន បានបង្ហាញ​មុខ ត្រឹមតែ​៣​លើក​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះហើយ​ភាគច្រើន​លេង ក្នុងឋានៈ​ជា​កីឡាករ​បម្រុង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក (Ruben Loftus-Cheek)