ក្លោងទ្វារ​ចូលទៅ​កាន់​ទីតាំង​ផលិត​ទូកង​ខ្នាត​វែង​ជាងគេ​លើ​ពិភពលោក សម្រេចបាន​៧០ភាគរយ

1070
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ស្របពេល​សង្ក្រាន្ត​ព្រៃវែង​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​កាន់តែ​ខិតជិត​មកដល់ ក្លោងទ្វារ​ចូល​ទីតាំង​ផលិត​ទូកង បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ក៏​សម្រេចបាន​៧០ភាគរយ​ហើយ​ដែរ ដើម្បី​បង្ក​ឱកាស​ដល់​បងប្អូន ក្រុមការងារ​បានរៀបចំ​ទីតាំង​មួយ នៅមុខ​សាលាខេត្ត​ព្រៃវែង សម្រាប់​បងប្អូន​ចូលទៅ​ទស្សនា និង​ជួយ​ធ្វើ​ទូក ង វែង​ជាងគេ ក្នុង​ចេតនា​បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​ប្រជាជាតិ​ខ្មែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ការប្រគុំ​តន្ត្រី លែង​ល្បែង​ប្រជាប្រិយ​ផ្សេង រួមទាំង​ការប្រកួត​សមត្ថភាព​យក​រង្វាន់​ថែមទៀត​។ សូម​ចូលរួម​ទាំងអស់គ្នា​ណា​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦​។ “​ខ្មែរ​សាមគ្គី​ខ្មែរ​ឈ្នះ​”​។​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បានធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ទូកង​ដែលមាន​ប្រវែង ៨៥​ម៉ែត្រ ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ ពិធី​ក្រុង​ពាលី​នេះ ក្រោម​អធិបតីភាព​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ខៀវ ភា​រិ​ទ្ធ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួមទាំង​មន្ត្រី​អាជ្ញា​រធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោ​កស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​មានប្រសាសន៍ថា ឈើ​ដែល​ដឹក​យកមក​ធ្វើ​ទូក​ដេក​មកពី​កន្លែង​ផ្សេងៗ​។ ការធ្វើ​ទូកង ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង ១.៥៥​ម៉ែត្រ ដោយមាន​អ្នក​ចែវ​១៧៩​នាក់ គឺ​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្មែរ​ពី​ការធ្វើ​ទូក​ដែលមាន​ប្រវែង​វែង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ លោក​បន្តថា ការធ្វើ​ទូកង​នេះ បើកឱកាស​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ធ្វើ​ទូក​។​

​តាម​ក្រុមការងារ​ធ្វើ​ទូកង បាន​បង្ហាញថា ទូកង​ប្រវែង​៨៥​ម៉ែត្រ ទទឹង​១.៥៥​ម៉ែត្រ អ្នក​ចែវ ១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ ការធ្វើ​ចាប់ពី​ថ្ងៃ​ចូល​បុណ្យ​ខ្មែរ ហើយ​ធ្វើ​ទូកង​រួចរាល់​អាច​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨​។ រីឯ​អ្នក​សែង​ទូក​មិនតិចជាង ១០០០​នាក់​។ ការ​ហែរ​ទូក​ចុះ​ទន្លេ ដោយមាន​ការ​ហែរ​ក្បួន​តាម​ប្រពៃណី​ពី​បុរាណ និង​បង្ហាញ​ពី​ប្រវត្តិ​ទូក​។ ការធ្វើ​ទូក​នេះ នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចូលរួម​។ ធ្វើ​សារៈមន្ទីរ​មួយ​ដាក់​ទូក និង​ដាក់​តម្កល់​ឯកសារ​ផ្សេងៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចូល​ទស្សនា​។
​ក្រុមការងារ​នេះ​បញ្ជាក់ថា គោលបំណង​ធំ នៃ​ការធ្វើ​ទូកង ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក គឺមាន​ការចូលរួម​ពី​ព្រះមហាក្សត្រ​។​

​សូមបញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕