ក្លោងទ្វារ​និង​របង​ថ្មី​សាលាបឋមសិក្សា​ចុង​ព្រែក​ត្រូវបាន​សម្ពោធ​

749
ចែករម្លែក

​ដោយ​:​គឹម ប៊ុន​/​កណ្តាល​:​ក្លោងទ្វារ​និង​របង​ថ្មី​នៃ​សាលាបឋមសិក្សា​ចុង​ព្រែក​ដែលជា​អំណោយ​របស់​ក្រុមហ៊ុន ស្រា​បៀរ​ថៃ​ហ្គ័​រ​(CBL)​ហើយ​មាន​ទីតាំងនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដែលជា​ថ្ងៃ​បើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ផងដែរ។​
​ ​ ​ ​ ​ ​ ​
​លោក រាម ភឿន នាយក​សាលាបឋមសិក្សា​ចុង​ព្រែក​បាន​រំលឹក​ឲ្យ​ដឹងថា​នៅក្នុង​របប​ប៉ុលពត​ទីនេះ​ជា​រោង​បាយ​រួម​។​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​បាន​ក្លាយជា​សាលារៀន​មាន​បី​បន្ទប់​តែ​គ្មាន​សម្ភារ​បរិក្ខា​អ្វី​ឡើយ​។​តាំងពី​នោះ​រហូត ដល់​ឆ្នាំ​១៩៩៥​សហគមន៍​និង​រដ្ឋអំណាច​បាន​ខិតខំ​សហការ​ក៍សាង​អគារ​ឲ្យ​កូនចៅ​បាន​រៀនសូត្រ​ជា​បន្តបន្ទាប់​។​ពិសេស​នៅ​ឆ្នាំ​១៩៩៥​សាលា​បាន​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ជួយ​សាងសង់​អគារ​១​ខ្នង​មាន​៤​បន្ទប់​បំពាក់​សំភារ​បរិក្ខា​គ្រប់គ្រាន់​។​ជា​បន្ទាប់មក​នៅ​ឆ្នាំ​២០០១​បាន​មូ​និ​ធិ​សង្គម​ជួយ​សាងសង់​អគារ​មួយ​ខ្នង​មាន​បួន​បន្ទប់​។​ឆ្នាំ​២០១០​សាលា​ទទួលបាន​អំណោយ​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន អគារ​១​ខ្នង មាន​៦​បន្ទប់​បន្ថែមទៀត​។

​គិត​មកដល់ពេលនេះ​សាលា មាន​បី​អគារ ចែកចេញជា​១៤​បន្ទប់ មាន​សិស្ស​សរុប​៣១៩​នាក់​និង​បុគ្គលិក​សិក្សា​១២​នាក់​។​ ​ ​ ​ ​ ​ ​ ​ដោយ​មើលឃើញ​ពី​ការខ្វះខាត​របស់​សាលា​និង​ការស្នើសុំ​ដល់​អគ្គនាយក រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ លោក​ហ៊ុយ វុទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន​CBL ដែល​បាន​ចូលរួម​ប្រគល់​អំណោយ​នៅពេលនោះ​មានប្រសាសន៍​ឲ្យ​ដឹងថា នេះ​ជា​សាលា​រៀនទី​៣​ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​ជួយ​កែលំអរ​សោភ័ណភាព​សុវត្ថិភាព​ឲ្យ​កាន់តែ​ប្រសើរ​នៅតាម​សាលា ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​និង​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​ក្មួយៗ​ខំ​សិក្សា​។​

ដោយឡែក​សាលា​ចុង​ព្រែក​នេះដែរ​ក្រុមហ៊ុន CBL​បាន​ជួយ​សាងសង់​របង​ខាងមុខ​មួយ​ខ្សែរ​មាន​ប្រវែង​៦៧​ម៉ែត្រ​និង​ក្លោងទ្វារ​មួយ​ចំណាយ​អស់​ទឹកប្រាក់​១០.០០០​ដុល្លារ​។​ ​ ​ ​ ​ ​ ​ ​ ​ជាមួយនិង​ការអាន​សារ​ជួន​ពរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដោយ​លោក​ចៅសង្កាត់ នេ​ត សា​រ៉ែ​ន នា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ លោក​សា​រ៉ែ​ន ក៍បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​ក្រុមហ៊ុន CBL ដែល​បាន​ជួយ​ដល់​សាលា​ចុង​ព្រែក​ជា​បន្តបន្ទាប់ ហើយ​លើក​នេះ​បាន​ជួយ​ជា​ក្លោង​ទ្វាររបង​សាលា និង​ចែកជា​សំភារ​:​សិក្សា​ដល់​សិស្សានុសិស្ស​ទៀតផង​៕SRN