ក​ម្មា​រិ​នី​៣០​នាក់​ដួលសន្លប់​ខណៈ​ដែ​កំពុង​បំពេញការងារ​សួន​ឧស្សាហកម្ម​វ៉ា​យ​សេ​វេន​កាត់​សម្លៀកបំពាក់​

876
ចែករម្លែក

​ដោយ​ : សុខ​សុ​ភ័​ណ្ឌ/ ​​កំពង់ស្ពឺ ​៖ ​ក​ម្មា​រិ​នី​៣០​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​នៅក្នុង​ក្រុមហ៊ុន​សួន​ឧស្សាហកម្ម​វ៉ា​យ​សេ​វេន​កាត់​សម្លៀកបំពាក់ ស្ថិតក្នុង​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ហេតុការណ៍​ក្រុម​ក​ម្មា​រិ​នី​ដួលសន្លប់​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​ក​ម្មា​រិ​នី​មានឈ្មោះ ភព ស្រី​ពៅ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បាន​និយាយថា​មុនពេល​ពួកគាត់​ដួលសន្លប់​ដោយសារ​មាន​អាកា​រៈ​ខ្យល់​រាង​វិលមុខ ក្រោយមក​ក៏​ដួល​ស​ន្លា​ប់​បន្ត​គ្នា​តែម្តងទៅ​។​

​ប្រភព​បាន​បន្តថា ក្រោយពី​ដួលសន្លប់​ត្រូវបាន​ខាង​ក្រុមហ៊ុន​យក​រថយន្ត​ដឹង​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ ករណីនេះ​មិន​បណ្តាល​ឲ្យ​ក្រុម​ក​ម្មា​រិ​នី​ឬ​កម្មករ​ណា​ម្នាក់​បាត់បង់​ដល់​អាយុ​ជី​វិត្ត​ឡើយ ហើយ​ខាង​រោងចក្រ​បានឱ្យ​ក​ម្មា​រិ​នី​ទាំងអស់​ឈប់សម្រាក់​ទាំងអស់គ្នា​១​ថ្ងៃ​៕​B