ក​ម្រឹត​កំពស់​ទឹកទន្លេ​ចតុមុខ​ទើបតែ​កម្ពស់​៩​ម៉ែត្រ​៧៨​នៅ​មិនទាន់​គំរាមកំហែង​រាជធានី​ភ្នំពេញ​នោះទេ​

790
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ក​ម្រឹត​កំពស់​ទឹកទន្លេ​ចតុមុខ​ទើបតែ​កម្ពស់​៩​ម៉ែត្រ​៧៨​នៅ​មិនទាន់​គំរាមកំហែង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះទេ​ដោយសារ​ទឹក​ហាក់​នៅ​ហ្នឹង​ឬ​ឡើង​តិចតួច​តែប៉ុណ្ណោះ​។​នេះ​ជាការ​អះអាង​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៣​ខែសីហា​នេះ​។​
​លោក​ប្រធាន​បានឱ្យដឹង​ទៀតថា​៖​កាលពី​ល្ងាច ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ កំពស់​ទឹកទន្លេ​ចតុមុខ ឡើងដល់​កំពស់​នីវ៉ូ +៩,៧២ ម៉ែត្រ​នៅសល់ ០.៧៦​ម៉ែត្រ ដល់​កំពស់​ប្រកាសអាសន្ន ១០.៥០​ម៉ែត្រ ។​តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ស្ថានភាព​ដី​ទាប​ជាង​នីវ៉ូទឹក​ទន្លេ ប៉ុន្តែ​រាជធានី​ភ្នំពេញ មិនអាច​ទទួលរង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​បានឡើយ និង​មាន​សុវត្ថិភាព ដោយសារ​មាន​ទំនប់​ការពារ​ទឹកជំនន់​ដ៏​រឹងមាំ​ព័​ទ្ឋ​ជុំវិញ​ទីក្រុង និង​មាន​ស្ថានីយ៍​បូមទឹក​ចំនួន​១៣​កន្លែង​ដែល​ភាគច្រើន​ជា​ស្ថានីយ៍​ថ្មី​មាន​សមត្ថភាព​បូមទឹក​កើន​ជាង​មុន ៣​ដង​។​
​ជាក់ស្ដែង កាលពី​ល្ងាច​ថ្ងៃទី​២២ សីហា ២០១៨​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ចំនួន​៤ ចុះ​ពិនិត្យ ជាក់ស្ដែង​អំពី​ស្ថានភាព កម្ពស់​ទឹក​នៅតាម​ភូមិសាស្ត្រ សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ទឹកជំនន់​ទន្លេមេគង្គ​នៅតាម​បណ្តា​ខេត្ត​ផ្នែក​ខាងលើ​នៅតែ​បន្ត​កើនឡើង​និង​អា​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកទន្លេ​និង​បញ្ហា​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​នៅពេលនេះ​បញ្ហា​សណ្តាប់ធ្នាប់​ក្នុង​ខណ្ឌ​មួយចំនួន​នៅតែ​ជា​បញ្ហា​ប្រឈម​នូវឡើយ​នោះ​។​
ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ជាក់ស្តែង​នោះ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យមើល​នៅ​ស្ថានីយ​បូ​ប​ទឹក​គីឡូម៉ែត្រ​លេខ​៩ ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ដឹង​ពី​កម្រិត​ទឹក ថា​តើ​គួរ​បិទ​ឬ​បើកទ្វារ​ទឹក​នៅ​ចំណុច​ស្ថានីយ៍​នេះ​។ បន្ទាប់មក​លោក ឃួ​ង ស្រេង​បាន​បន្ត​មក​ពិនិត្យ​ស្ថានភាព​ទឹក​និង​អាង​ស្តុ​ប​ទឹក​ព្រះ​គ​ន្ល​ង់​ក្នុង​ខណ្ឌដូនពេញ​។ កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ​លោក​អភិបាល​រាជធានី​បាន​ទៅពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ព្រំប្រទល់​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ឆ្លើយតប​សំណូមពរ​ប្រជាពលរដ្ឋ​នឹង​ការផ្ដល់ជូន​នូវ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​១.០០០​ម៉ែត្រ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កា​ត​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ផងដែរ​។​
​ក្នុងនោះដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ មន្ទីរ​ធន់​ធាន​ទឹក រាជធានី​ភ្នំពេញ​ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​តាម​ដង​ទន្លេ​មួយចំនួន​សហការគ្នា​តាមដាន​ស្ថានភាព​ទឹកទន្លេ​ជាប្រចាំ​ហើយ​រាយ​ការ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​និង​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ឱ្យបាន​ទាន់ពេលវេលា​៕