ខណៈ​តម្រូវ​ការកើនឡើង ក្រុមហ៊ុន​ផលិត​សព្វាវុធ​អាមេរិក​នឹង​បង្កើន​ការផលិត​មី​ស៊ី​ល Patriot ទ្វេដង​

795
ចែករម្លែក

​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ហាក់ដូចជា​កំពុង​អស់​សព្វាវុធ​យោធា​ប្រើប្រាស់​ក្នុង​ជម្លោះ​ក្នុង​ជុំវិញ​ពិភពលោក ប៉ុន្តែ​ក្រុមហ៊ុន Lockheed Martin បាន​ចេញមក​សង្គ្រោះ​បញ្ហា​នេះ ដោយ​ត្រៀមខ្លួន​ផលិត​មី​ស៊ី​ល Patriot ទ្វេដង ខណៈ​តម្រូវការ​នៅ​ទូទាំង​ពិភពលោក​កើនឡើង​។​

​វេ​ប​សាយ Defense News បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា​ថា កងទ័ព​អាមេរិក​បាន​មើលឃើញ​ការ​ស្តុក​ទុក​មី​ស៊ី​ល​និង​គ្រាប់​ផ្សេងទៀត​របស់ខ្លួន​បាន​ធ្លាក់ចុះ ហើយ​បាន​បង្កើន​ផែន​ការបញ្ជាទិញ​មី​ស៊ី​ល Patriot របស់​ក្រុមហ៊ុន Lockheed សម្រាប់​ឆ្នាំសារពើពន្ធ ២០១៨ រហូតដល់​ឆ្នាំ ២០២២​។ ជំនួស​ឱ្យ​ការបញ្ជាទិញ​មី​ស៊ី​លពី ៩៣ ទៅ ៩៥ ដើម​ក្នុងឆ្នាំនេះ​និង​ឆ្នាំ​បន្ទាប់ កងទ័ព​ត្រូវការ​មី​ស៊ី​ល​នេះ​ច្រើនជាង​ទ្វេដង គឺ ២៤០ ដើម​ក្នុង​មួយឆ្នាំៗ​។ នៅ​ឆ្នាំ ២០២១ និង ២០២២ ពួកគេ​មាន​គម្រោង​ទិញ​មី​ស៊ី​ល ១៦០ ដើម​។ តួលេខ​ថ្មី​នេះ​ត្រូវ​បានអនុម័ត​ដោយ​សភា​អាមេរិក​។​

​សហរដ្ឋអាមេរិក​មិនមែនជា​ប្រទេស​តែមួយគត់​នោះទេ ដែល​ស្វែងរក​ប្រព័ន្ធ​មី​ស៊ី​ល Patriot ។ ក្នុង​ឆ្នាំ ២០១៧ រ៉ូ​ម៉ា​នី​បាន​ក្លាយជា​ប្រទេស​ទី ១៤ ដែល​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ហើយ​នៅ​ឆ្នាំនេះ​ប្រទេស​ស៊ុយអែត​និង​ប៉ូឡូញ​បាន​ចូលរួម​ទិញ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​មី​ស៊ី​ល Patriot កំពុងមាន​តម្រូវការ​ខ្ពស់​ពី​ជុំវិញ​ពិភពលោក