ខណៈ​ CNRP​ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស សម រង្ស៊ី ក៏ត្រូវ​ប្ដូរ​រូបភាព​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​

486

(​ភ្នំពេញ​) ៖ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​មមាញឹក​លើ​ការដោះដូរ​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ស្របតាម​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​នោះ​, ក្រុមអ្នកច្បាប់ ក៏ដូចជា​មន្ដ្រី​ក្រសួងមហាផ្ទៃ ក៏បាន​អះអាង​ដែរ​ថា លោក​សម រង្ស៊ី ដែល​កំពុង​មានទោស​នោះ ក៏ត្រូវ​ដូរ​រូបភាព និង​ត្រួតពិនិត្យ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​


​ ​
​លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្សនយោបាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​
​ក្នុងស្រុក​មួយ​ថា លោក​នឹង​ចាត់​ក្រុមការងារ​ឲ្យ​ឃ្លាំមើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​។​
​ ​
​លោក ឈឹម កាន បន្ដថា លោក​នឹង​ឃ្លាំមើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី រកមើល​សារ​ដែល​បាន​បំពាន​ច្បាប់​ថ្មី​នេះ​ប៉ុន្តែ​ពេលនេះ​
​លោក​មិនទាន់​អាចនិយាយបាន​ទេ​ថា តើ​សារ​ទាំង​នោះបាន​រំលោភច្បាប់​នេះ​ឬក៏​អត់​៕