ខណ្ឌចំការមន​ចាប់​អ្នកជួញដូរ​ថ្នាំញៀន​មិនចេះ​អស់​

404

(​ភ្នំពេញ​)៖ កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ផ្សារ​ដើមថ្កូវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ហួរ សេង​ហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅ​មុខរបរ​មិន​ពិត​ប្រា​ដក​នឹង​ម្នាក់ទៀត​ឈ្មោះ និ​ត ណា​រ៉េត ភេទ ប្រុស អាយុ ៣០ ឆ្នាំ​ស្នាក់នៅ​មុខរបរ​មិន​ពិត​ប្រា​ដក​។​

​ចំពោះ​ជន​២​នាក់​ខាងលើ ប៉ូលិស​ឃាត់ខ្លួន​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ច្រកចូល​ឌឿងហែម កែង​មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ប៉ូលិស​ដក​បាន ម្សៅ​ក្រាម​ស​ថ្លា ៤​កញ្ចប់​ទូរស័ព្ទ​សេរី​ចាស់​១​គ្រឿង ជញ្ជីង ១​គ្រឿង​។​

​ចំពោះ​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​សង្កាត់​ផ្សារ​ដើមថ្កូវ នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕L ដោយ​: សុវណ្ណ​ភូមិ​