ខណ្ឌដង្កោ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ ជួយ​កាត់បន្ថយ កា​រលំ​បាល​ប្រជាពលរដ្ឋ នៅ​សង្កាត់រ​លួ​ល

929
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​ខណ្ឌដង្កោ បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ជួយ​កាត់បន្ថយ ការលំបាក របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​រលួស និង​តំបន់​ជុំវិញ​។​ពិធី​នេះ​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ និង​លោកស្រី រួមជាមួយ​មន្ត្រីរាជកា​រ​ខណ្ឌ សង្កាត់​ភូមិ បាន​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ប្រវែង ៤៦៥ ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស​។​
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​អភិបាល​ខណ្ឌដង្កោ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​ដើម្បី​រើស​មេដឹកនាំ​ល្អ បន្ត​អភិវឌ្ឍ​ន៌​ភូមិ​សង្កាត់​យើង រីកចម្រើន​បន្តទៀត​។​ក្នុងឱកាស​នោះ ដែរ​លោក​អភិបាលខណ្ឌ និង​លោកស្រី បាន​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ ពី​សំណាក​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ តែង​គិតគូរ ពី​តម្រូវការ បញ្ហា និង​ការលំបាក​នានា របស់​បងប្អូន​ទាំងអស់​នៅ​មូលដ្ឋាន​។​
​លោក​អភិបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ទៀតថា​៖ ផ្លូវ​បេតុង​ថ្មី​១​ខ្សែ ដែល​បើក​ការដ្ឋាន​ស្ថាបនា នៅពេលនេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​៕

បញ្ហានៅរោងចក្រយូដា និងអេស អ អ៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានដោះស្រាយបញ្ចប់