ខណ្ឌដូនពេញ សន្មតថា អតីតប្រជាការពារជាអ្នកប្រើហិង្សាលើបណ្ឌិត ស៊ុយ សារ៉េត

1558
ចែករម្លែក

(ភ្នំពេញ) ​៖ ​រដ្ឋបាល​ខណ្ឌដូនពេញ​ បានចេញសេចក្ដីបញ្ជាក់​ថា​ ឈ្មោះ​ ភាជ​ គឹមហាក់​ អតីត​ប្រជា​ការពារ​ខណ្ឌដូនពេញ​ បាន​ប្រើ​អំពើ​ហិង្សា​លើ​បណ្ឌិត​ ស៊ុយ​ សារ៉េត​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​ថ្ងៃទី​១១​ ខែ​មីនា​ ក្រោយ​ពេទ្យ​លោក​សង្ឃ​ ។

សេចក្ដីជូនដំណឹងរបស់សាលាខណ្ឌដូនពេញ

សេចក្តី​ជូនដំណឹង​ កាលពី​ថ្ងៃទី​១៣​ ខែ​មីនា​ បង្ហាញ​ថា​ អំពើ​ហិង្សា​នេះ​ គឺ​ជា​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​របស់​បុគ្គល​ ហើយ​រដ្ឋបាល​ខណ្ឌដូនពេញ​ សម្តែង​ការ​សោកស្ដាយ​នូវ​ទង្វើ​អមនុស្សធម៌​នេះ​ ។

 

មាត្រា​៣៨​ រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំណុច​មួយ​សរសេរ​ថា”ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស​ ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ”។

 

សូម​បញ្ជាក់​ថា​ តាម​រយៈ​មេធាវី​ ឈី​ សម្បត្តិ​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា​ បណ្តឹង​បណ្ឌិត​ ស៊ុយ​ សារ៉េត​ បាន​ដាក់​ចូល​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​​ ដោយ​ប្តឹង​ជនពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ។

 

ក្នុង​បណ្តឹង​នេះ​ បណ្ឌិត​ ស៊ុយ​ សារ៉េត​ ស្នើ​សមត្ថកិច្ច​ស្វែង​រក​ជន​ពាក់ព័ន្ធ​ទាំងអស់​ និង​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ មួយ​ពាន់​ពីរ​រយ​លាន​រៀល​ ។

 

កាលពីរសៀលថ្ងៃទី១១ ខែមីនា ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេច​រថយន្តទំនើបមួយគ្រឿង ដែល​ពួកគេ​អះអាង​ថា​ បា​នបើ​ក​បុករះ​តា​មផ្លូ​វពី​ម្តុំទួល​សង្កែ ខ​ណ្ឌ​ទួលសង្កែ​ បើក​រត់​គេចរហូ​តដ​ល់ម្តុំ​ពេ​ទ្យលោក​សង្ឃ ​​ខណ្ឌទួ​លគោ​ក ៕ B/ដោយ​ ៖ ឆាយានាថ

យុវជន ភាជ គឹមហាក់ អតីតប្រជាការពារខណ្ឌដូនពេញ