ខណ្ឌរដ្ឋបាលបាត់ដំបងចុះបង្ក្រាប​បទល្មើស នេសាទ និងដុត បំផ្លាញ ឧបករណ៍ចោលក្នុងខែកញ្ញាឆ្នាំ២០១៩ បាន២១ករណី

127
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ ខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបានចំនួន២១ករណីក្នុងភូមិសាស្ត្រស្រុកសង្កែ មោងឬស្សីនិងស្រុកឯកភ្នំនិងស្រុកថ្មគោលដែលជាស្រុកមានភូមិសាស្ត្រជាប់ព្រៃរនាមនិងមានស្ថានភាពស្មុគ្រស្មាញផង។

លោក ជូង សភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានបញ្ជាក់ថានៅក្នុងខែកញ្ញាឆ្នាំ២០១៩ កន្លងទៅនេះខណ្ឌរដ្ឋបាលជលផលបានចុះបង្ល្រាបបទល្មើសនេសាទបានចំនួន១ករណី។

លោកនាយខណ្ឌបានបន្តថា នៅពេលចុះបង្ក្រាបម្តងៗយើងប្រើប្រាស់កម្លាំងចម្រុះមានដូចជាប៉ូលិស ប៉េអឹម សឹករងស្រុក អាជ្ញាធរមូលដ្ឋានពិសេសេមានសហគមន៍នេសាទចូលរួមផងដែរ។ចំពោះឧបករណ៍នេសាទដែលយើងរឹបអូសបានរួមមានសាច់មងចំនួន​១៣,០០០ម៉ែត្រ បង្គោលឬស្សី៥,៨២៥ដើម ឡុក៦២គ្រឿងនិងលែកូនត្រីចម្រុះចំនួន៨៦០
គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។ ចំណែកឧបករណ៍នេសាទល្មើសច្បាប់ដទៃ
ទៀតត្រូវកម្លាំងចម្រុះដុតកម្ទេចចោលនៅនឹងកន្លែង។ ចំពោះបទល្មើសនេសាទនៅក្នុងខែកញ្ញាកន្លងមកនេះមានតែបទល្មើសប្រើឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ងនេសាទទាំង២១ករណី។

លោក ជួង សុភា បានបញ្ជាក៎ថាចំពោះឧបករណ៍ល្មើសច្បាប់ ដែលយើងរឹបអូសបានគឺនៅក្នុងភូមិសាស្រ្តស្មុគ្រស្មាញពិបាកដឹកជញ្ជូន យកមករក្សាទុកនៅការិយាល័យទើបសម្រេចដុតកម្ទេចចោលនៅនឹងកន្លែងដើម្បីជាការព្រមានចំពោះជនខិលខូចមួយចំនួនកុំឱ្យប្រព្រឹត្តតទៅទៀតហើយមានការរាងចាលផងដែរ ប៉ុន្តែយើងមិនដែលចាប់បានជនសង្ស័យទេដោយពូកវាបានដាក់បណ្តាញគ្រប៉ទីកន្លែង ពេលកម្លាំងយើងចុះទៅបង្ក្រាបពួកវាបានអាយកូមឬទូរស័ព្ទប្រាប់គ្នាវាឱ្យរត់គេចខ្លួនអស់៕B/