ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​​ពង្រាយ​កម្លាំង​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​នេសាទ​

400
ចែករម្លែក

ដោយ:ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញ ៖ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បានដាក់​ពង្រាយ​កម្លាំង​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​នេសាទ គ្រា​ដែល​បទល្មើស​នេសាទ​នៅតែ​កើតមាន​ក្នុង​រដូវ​ទឹកទន្លេ​កំពង់តែ​ឡើង​។

​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាន​និយាយថា ការចុះ​ល្បាត​ពី​មន្ត្រី​មាន​សមត្ថកិច្ច​បានធ្វើ​ជា​ប់​ជាប្រចាំ និង​បាន​រកឃើញ ថា​បទល្មើស​នេសាទ​កើតមាន​ឡើងជា​បន្ត​បន្ទាប់​គ្រា​ដែល​ទឹកទន្លេ​កំពង់មាន​កេី​ន​ឡេី​ន​។

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស​ហ​ការ​ជាមួយ​ផ្នែក​ និង​សង្កាត់​កំលាំង​សហគមន៍​នេសាទ ដឹកនាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​លោក លី ឡា នៅ​ថ្ងៃទី​៥ ខែ សីហា ឆ្នាំ​២០១៩​នេះ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន​០២​មុខព្រួញ ដោយ​-​ក្រុមទី​១ បាន​ចុះ​នៅ​ចំណុច បត់​អន្លង់ ភូមិ​សំរោង​សែន​ស្រុក​កំពង់លែង និង​-​ក្រុមទី​២ បាន​សហ​ការណ៍​ចុះ​ជាមួយ​សហគមន៍​នេសាទ​ចំណុច​បឹង​ប្រា​និង​បឹង​បក​រាម​ដែល​ស្ថិតក្នុង​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ក្នុងនោះ សមត្ថកិច្ច​បាន​រកឃើញ​និង រុះរើ របាំង​សាច់​អួន​ក្រឡា​ញឹក​២៤​កន្លែង ស្មើនឹង​ប្រវែង​១៥៨០​ម​, លូ​២៩​គ្រឿង បង្គោល​៩០០​ដើម និង​ធ្វើការ​ព្រលែង​ត្រី ចំរុះ​១០០​គ​.​ក្រ​ចូល​វឹង​ធម្មជាតិ​វិញ​។

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​លោក លី​ឡា បានអោយដឹង​នៅ​ថ្ងៃទី​៥ ខែសីហា​ថា ដើម្បី​កាត់បន្ថយ​បទល្មើស​នេសាទ​នេះ អោយមក​នៅក្នុង​កម្រិត​មួយ​ទាប​បំផុត កម្លាំង​សមត្ថកិច្ច​នៃ​រដ្ឋ​បាលជ​ល​ផល នឹង​បង្កើន​កម្លាំង ចុះ​ជាប់​ជាប្រចាំ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ​ពង្រាយ​កម្លាំង គ្រប់​ទីកន្លែង ក្នុង​ដែន​សមត្ថកិច្ច​។

​លោក​លី​ឡា បាន​បន្ថែមថា នៅក្នុង​រយៈពេល​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ ទឹកទន្លេ​កំពង់​មានការ​ឡេី​ង​នៅ​គ្រា​ដែល​ផ្នែក​ខាងលើ មាន​ភ្លៀង​ធ្លាក់ ដែល​នឹង​ធ្វើឲ្យ​កម្ពស់​ទឹកទន្លេ​សាប មានការ​កើនឡើង​ផងដែរ ដែល​លោក​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​នឹង​ចុះ​ល្បាត​ត្រួតពិនិត្យ​ឲ្យ​ខ្លាំងក្លា​ថែមទៀត​៕​B/