ខណ្ឌ​រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ឆ្នាំ​២០១៧​បាន​ជាង​៣០០​ករណី​

366

(​បាត់ដំបង​)៖​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៧​មន្ត្រី​ជំនាញ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​៣៤៩​ករណី​ក្នុងស្រុក​ចំនួន​បួន​គឺ​ស្រុក​ថ្មគោល​ស្រុក​សង្កែ​ស្រុក​មោង​ឬ​ស្សី​និង​ស្រុក​ឯក​ភ្នំ​និង​រឹបអូស​វត្ថុតាង​បទល្មើស​មួយចំនួនធំ​បំផ្លាញចោល​នៅនឹងកន្លែង​។​

លោក​ជួង​សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ប្រើប្រាស់​កម្លាំងចម្រុះ​មាន​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម​អាជ្ញាធរ​មូលដ្ឋាន​សហគម​ន៍​នេសាទ​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ស្រុក​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ម្នាក់​។​

​លទ្ធផល​នៃ​ការចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​ចម្រុះ​រឹបអូស​បាន​សាច់​មង​១៧៧.៥៩១​ម៉ែត្រ ស្បៃ​មុង​ចំនួន​១២.៣៩០​ម៉ែត្រ មង​គ្រប​៧០​ម៉ែត្រ មង​ហ៊ុំ​៩៥៨​ម៉ែត្រ របាំង​ព្រួល​២៤០​ម៉ែត្រ លូ​ស្បៃ​មុង​៦៥៦​មាត់ លប​៥២​គ្រឿង បង្គោល​៦០.៤១៩​ដើម មង​រាយ​៩.០៣០​ម៉ែត្រ ឡុ​ក​៩២៩​គ្រឿង ឡើ​៧៧១​គ្រឿង អាំង​វែ​ទ័​រ​២៤​គ្រឿង កា​លូ​ទូ​២២​ខ្សែ ។​

​លប​ប្រើស​១០០​ចំនួន​២៥​គ្រឿង លប​ហ្លួង​៤០​គ្រឿង សម្រាស់​៨៤​ម៉ែត្រការ៉េ អាគុយ​២៨​គ្រឿង ដង​ឆក់​២១​គូ ដុំ​ឆក់​២​គ្រឿង ត្រ​កា​១០​គ្រឿង​ដង​ឈី​ប​យន្ត​៣​គូ​ម៉ូតូ​១​គ្រឿង​កាំភ្លើង​បាញ់​សត្វ​១​ខ្សែ​ចង​នីឡុង​៣០​គីឡូក្រាម​លែង​ត្រី​ចម្រុះ​ចូលទៅ​បឹង​ធម្មជាតិ​វិញ​ចំនួន​១១.៩២១​គីឡូក្រាម​និង​បំផ្លាញ​ជម្រក​ជនសង្ស័យ​៤​កន្លែង​ព្រមទាំង​ណែនាំ​ឳ្យ​ប្រជាពលរដ្ឋ​រុះរើ​របាំង​ឆ្នុក​បាន​៣៥​កន្លែង​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជាក់ថា​បទល្មើស​ភា​គ​ច្រើន​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ដែល​រឹបអូស​បាន​ត្រូវបាន​កាប់បំផ្លាញ​និង​ដុត​កំទេចចោល​នៅនឹងកន្លែង​មួយចំនួនធំ​ក្នុងនោះ​មានការ​ប្រើ​ឧបករណ៍​នេសាទ​ខុសពី​ការកំណត់​របស់លោករ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចំនួន​២២៣​ករណី​។

ប្រើ​ឧបករណ៍​នេសាទ​ក្នុង​ដែន​នេសាទ​សហគមន៍​ខុសពី​ការកំណត់​របស់លោករ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចំនួន​៥៧​ករណី នេ​សា​ទេ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​កន្លែង​អភិរក្ស​ជលផល​ចំនួន​២៦​ករណី នេសាទ​ដោយ​ឧបករណ៍​ឆក់​ចំនួន​១៣​ករណី​នេសាទ​ដោយ​ឧបករណ៍​ស្បៃ​មុង​ចំនួន​២៤​ករណី​និង​ដាក់​សម្រាស់​ធ្វើ​ឳ្យ​ត្រី​កុំ​ចំនួន​៦​ករណី​។​

លោកនាយ​ការិយាល័យ​បាន​បន្តថា​សមត្ថកិច្ច​ជំនាញ​បាន​អនុវត្ដ​នូវ​ផែនការ​លើកទឹកចិត្ដដ​ល់​ប្រជាពលរដ្ឋ​ជុំវិញ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការចិញ្ចឹម​ត្រី ច​ញ្ចឹ​ម​អន្លង់​អណ្ដើក​ក្នុងនោះ​មាន​ទីតាំង​ចំនួន​ជាង​៣០​កន្លែង​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​ជោគជ័យ​ជូន​ប្រជា​នេសាទ និង​កសិករ​។​

លោក​ជួង​សុភា​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​ទៅ​និង​ការបណ្ដុះបណ្ដាល​លើ​ផែនការ​ចិញ្ចឹម​ត្រី​ខាង​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជា​យុទ្ធសាស្ដ្រ​ជួយ​ផ្សព្វផ្សាយ​លើ​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​ដល់​កសិករ​ពិសេស​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​ផងដែរ​៕S/​ដោយៈ​ក្រញូង​

​ខណ្ឌ​រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ឆ្នាំ​២០១៧​បាន​ជាង​៣០០​ករណី​