ខាត់ សុ​ឃីម ខោក​ក្មេងៗ​បែក​ស្លុយ​ដោយ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា “​រងា​”

1615
ចែករម្លែក

(​ភ្នំពេញ)​៖ សម្រាប់ ក្រុម​យុវវ័យ​បែក​ស្លុយ​បើ សិន​ជា​បាន​ស្តាប់​បទ​ថ្មី​របស់ តារាចម្រៀង និង​កំប្លែង អ្នកនាង​ខាត់ សុ​ឃីម គឺ បទ “​រងា​” ប្រាកដជា​ស្តាប់ ហើយរ​ញ្ជួ​ល​ចិត្ត​ព្រោះ បទ​នេះ​ដូច​ខោក​ក្បាល និង​ដាស់តឿន​យុវវ័យ​ឱ្យ នឹក​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ។​

​រយៈពេល​ចុងក្រោយ នេះ​គេ​ឃើញ​តារា ចម្រៀង​យុវវ័យ​ស្ទើរ ទាំ​ងំ​អស់​នៅក្នុង​ប្រទេស កម ជ្ព៉ា​ប្រជែង​គ្នា​ចេញ បទ​បែក​ស្លុយ​ប្លែកៗ​ជា ច្រើន ដោយ​មិន​ខ្វល់​ថា បទ​ចម្រៀង​ទាំងនោះ​ជា ការ​ពង្វក់​ដល់​ក្រុម​យុវវ័យ​ឱ្យ​ឈ្លក់​វង្វេង និង​ជាការ រួមចំណែក​បំបាត់​នូវ​អត្តសញ្ញាណ​ខ្មែរ ដែល​ធ្លាប់តែ​វាយលុក​ដោយ​បទ ចម្រៀង​ប្រពៃណី​ខ្មែរ​ក្នុង ពេល​ចូលឆ្នាំ​មកដល់​នោះទេ​។

​អ្នកនាង ខាត់ សុ​ឃីម បាន​ប្រាប់ រស្មី​កម្ពុជា​ថា អ្វីដែល​បាន​ស្តែងឡើង​នៅ ក្នុង​ប៉ា​រ៉ូ​ល​ចម្រៀង​នេះ គឺជា​រឿង​ដែល មនុស្ស​ភាគច្រើន​មើលឃើញ ហើយ ក៏​ជា​អ្វីដែល​អ្នកនាង​ចង់​ផ្ញើ​សារ​ទៅកាន់ មហាជន​ផងដែរ ថា​ការផ្លាស់ប្តូរ​ទម្លាប់ ដែល​បាន​ធ្វើឡើង គឺជា​អ្វីដែល​រួមចំណែក​ឱ្យ​ខ្មែរ បាត់បង់​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន​។
​ ​
​អ្នកនាង​បាន​បន្តថា វា​ជាការ​សង្វេគ​ចិត្ត​ណាស់ ដែល​ពេល​បទ​ចម្រៀង​បែក​ស្លុយ​បង្ហាញខ្លួន នៅលើ វេទិកា​គឺមាន​យុវវ័យ​ទះដៃ​សឹងតែ​បាក់ដៃ ចោល ប៉ុន្តែ​ដល់ពេល​ចម្រៀង​បុរាណ​ចេញមក​គឺ​បាត់ អ្នកគាំទ្រ​អស់រលីង ដែល​មិន​ខុសពី​ធ្វើឱ្យ​ក្រុម​តន្ត្រីបុរាណ ឬ​អ្នកចម្រៀង​បុរាណ​បាត់បង់​កម្លាំងចិត្ត បន្តការងារ​។ ស្របគ្នា​ដែល​ឆាក​តន្ត្រី និង​កម្មវិធី​នានា​រំលេច​តែ​បទ​បែក​ស្លុយ និង​យុវវ័យ​តម្រូវ​ចិត្ត តែ​យុវវ័យ​ទៀត ទើប​ធ្វើឱ្យ​អ្នកសិល្បៈ​បុរាណ​ក្លាយជា មនុស្ស​អស់​តម្លៃ​។
​ ​
​តារាចម្រៀង​រូបនេះ​បាន និយាយថា ខ្លួន​នឹង​បន្ត​ធ្វើឱ្យ​សិល្បៈ​បែប ចម្រៀង​ប្រពៃណី និង​ជា​លក្ខណៈ​អត្តសញ្ញាណ​ជាតិ អាច​ហើប​តិចៗ បើ​ទោះ ជាការ​ចេញ​បទ​របស់ខ្លួន​នៅ​មិនទាន់ ដឹង ថា​នឹងមាន​អ្នកគាំទ្រ​កម្រិតណា​នៅ ឡើយ​។ អ្នកនាង​ខាត់ សុ​ឃីម និយាយ ថា បទ​ចម្រៀង “​រងា​”​គឺ​សំដៅ​ពី​ភាព បាត់បង់​ការគាំទ្រ​នូវ​សិល្បៈ​បុរាណ​ក្នុង ស្រទាប់​មហាជន ដោយ​អ្នកនាង បញ្ជាក់ ថា នេះ​ជា​បទ​នៅ​ខាងក្រៅ​ផលិតកម្ម ដែល​អ្នកនាង​ចេញ​ច្រៀង​ដើម្បី​បង្វែរ​អារម្មណ៍ មហាជន​ឱ្យ​អាណិត​ចំពោះ តារា​សិល្បៈ​ខាង​ផ្នែក​បុរាណ​វិញ​ផង​។​

​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា “​រងា​” នេះ ទើបតែ​ចេញ​ក្តៅៗ​នៅលើ ប្រព័ន្ធ​អន​ឡាញ ប៉ុណ្ណោះ ដោយ បទ​ចម្រៀង​នេះ​ក្រៅពី​មាន​សាច់ភ្លេង ពោរពេញ​ដោយ​អត្តសញ្ញាណ​ពី​តន្ត្រី របស់​ខ្មែរ ក៏​នៅមាន​អត្ថន័យ​ស្តាប់​ហើយ ឈឺចាប់ និង​ការប្រែប្រួល​នៃ​សង្គម យុវវ័យ​ចំពោះ​សិល្បៈ បុរាណ​នាពេល នេះ​ផងដែរ​។ សាច់ភ្លេង​ក្នុង​បទ​ចម្រៀង នេះ​ត្រូវគេ​ដឹងថា​មានការ​រួមបញ្ចូល ដោយ​ភ្លេង​ឆៃយ៉ាំ ភ្លេងពិណពាទ្យ ស្គរ និង​ភ្លេងសម័យ ដែល​ធ្វើឱ្យ​ប្លែក​ត្រចៀក ប៉ុន្តែ​គេ​នៅតែ មើលឃើញថា អត្ថន័យ បទ​នេះ​ពោរពេញ​ដោយ​ខ្លឹមសារ​ស៊ីជម្រៅ ៕ ដោយ​: បូ​រិ​ន​