ខាយ​លី ជេន​ន័​រ បង្អួត​រថយន្ត​ប្រណីត​ជាច្រើន​គ្រឿង​នៅលើ Instagram រួមទាំង​រថយន្ត​ថ្មី​ទើប​ទិញ Rolls-Royce តម្លៃ ៤៥ ម៉ឺន​ដុល្លារ​

345
ចែករម្លែក

​នៅពេល​អ្នក​គឺជា​អ្នកមាន​កប់​ពពក ហេតុអ្វី​ត្រូវមាន​រថយន្ត​ប្រណីត​តែមួយ​គ្រឿង នៅពេលដែល​អ្នក​អាច​ទិញ​វា​បាន ៧ គ្រឿង​?

​នេះ​ហាក់ដូចជា​ប្រយោគ​មួយ​ដែល​នាង​ខាយ​លី ជេន​ន័​រ​បានគិត​នៅ​ពីក្រោយ​រូបភាព ដែល​នាង​បាន​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​ទី​៥​កក្កដា បង្ហាញ​អំពី​ប្រជុំ​រថយន្ត​ប្រណីត​របស់​នាង​។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​រូបភាព​របស់​សហគ្រិន​វ័យ ២១ ឆ្នាំ​រូបនេះ​គឺ​រូបរាង​ថ្មី​សន្លាង​នៃ​រថយន្ត Rolls-Royce Phantom ដែលមាន​តម្លៃ ៤៥០.០០០ ដុល្លារ​។​

​នាង​ខាយ​លី​បាន​ថតរូប​នៅក្នុង​ឈុត​ពណ៌​ទឹកក្រូច​ដ៏​រស់​រវើក ដែល​នាង​បាន​ចំហ​ឡេវ​ដើម្បី​បង្ហាញឱ្យឃើញ​ក្លែប​សុដន់​ទាំង​គូ​របស់​នាង​។​

​នាង​បាន​សរសេរ​ចំណងជើង​នៅក្រោម​រូបភាព​នេះ​ថា “​ទទួលយក​អារម្មណ៍ល្អ​ថ្ងៃ​សុក្រ​” ដែល​ទំនង​មើលទៅ​នាង​ដូច​ចង់​បើកឡាន​ដើរលេង​៕ ដោយ៖ កញ្ញាដាលីស

#