ខាល​ឡុំ វី​ល​សិន ចុះកិច្ចសន្យា​ថ្មី​៤​ឆ្នាំ​ជាមួយ​ក្លឹប Bournemouth

838
ចែករម្លែក

​កីឡាករ ខាល​ឡុំ វី​ល​សិន (Callum Wilson) បាន​ចុះកិច្ចសន្យា​ថ្មី​៤​ឆ្នាំ​ជាមួយ​ក្លឹប Bournemouth ។ វី​ល​សិន វ័យ​២៦​ឆ្នាំ​ជួប​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ​ពីរលើក ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹប Coventry មក​ចូលរួម​ជាមួយ Bournemouth កាលពី​ឆ្នាំ​២០១៤ និង​ជួយ​ពួកគេ​ឡើងមក​កាន់ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​កាលពី​រដូវ​កាល​មុន វី​ល​សិន បានបង្ហាញ​មុខ​២៣​លើក​នៅ​ព្រី​មី​ញ៉េ​លី​ក​និង​រកបាន​៨​គ្រាប់ ខណៈ​ក្រុម Bournemouth បញ្ចប់​ត្រឹម​លេខ​រៀង​ទី​១២​។
​ ​
​វី​ល​សិន បាន​និយាយថា “​ខ្ញុំ​សប្បាយ​ចិត្តនឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​។ វា​ពិតជា​ល្អ​ដែល​បានឃើញ ការប្រឹងប្រែង​របស់ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​។ ខ្ញុំ​រីករាយ​ចំពោះ​អនាគត​”​។
​ ​
​វី​ល​សិន បាន​បន្តថា “​អំឡុង​ពេលវេលា​ជាមួយ​ក្លឹប ខ្ញុំ​មាន​អារម្មណ៍​ថា បាន​វិ​វិ​ឌ្ឍ​ខ្លួន​ក្នុងឋានៈ ជា​កីឡាករ​ម្នាក់ ទាំង​កាយសម្បទា​និង​ស្មារតី​។ ខ្ញុំ​មាន​ការវិវឌ្ឍ​និង​រៀនសូត្រ​បាន​ច្រើន​អំពី ការប្រកួត​នេះ​”​។​
​ ​
​លោក នី​ល ប្លេ​ក (Neill Blake) នាយក​ប្រតប​ត្តិ​របស់​ក្លឹប Bournemouth ជឿថា នៅមាន​រឿង ល្អ​ច្រើន​ទៀត​ពី វី​ល​សិន ដែល​រកបាន​៤៣​គ្រាប់​ក្នុងការ​ប្រកួត​១១៥​លើក​រហូត​មកទល់ពេលនេះ​”​។​
​ ​
​ក្រុម Bournemouth នឹង​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​ប្រកួត​ជាមួយ ក្រុម Cardiff ឡើងមក​ថ្មី​នៅ​ថ្ងៃទី​១១​ខែសីហា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាល​ឡុំ វី​ល​សិន (Callum Wilson)