ខាល​ឡុំ ហ៊ូ​ដ​សិន អូដ​យ នឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ឆេ​ល​ស៊ី ប្រសិនបើ​មាន ការធានា​ពេលវេលា​លេង​ច្រើនជាង​មុន​

589
ចែករម្លែក

កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ចង់បាន​ការធានា​អំពី ឱកាស​លេង​ឲ្យ​បាន​ច្រើនជាង​នេះ​នៅ​រដូវ​កាល​ក្រោយ ខណៈ​ក្លិប​ឆេ​ល​ស៊ី​មានបំណង ចង់​ចងជើង​កីឡាករ​រូបនេះ​ជាមួយ​កិច្ចសន្យា​ថ្មី​។​
​ ​
​ស្របពេល អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)​នឹង​ចាកចេញ​ក្នុងតម្លៃ​១៣០​លាន​ផោន​ទៅ ចូលរួម​ក្រុម រៀល ម៉ា​ឌ្រី​ត នៅ​រដូវក្តៅ​នេះ ហ៊ូ​ដ​សិន អូដ​យ ទំនងជា​ស្នង​តំណែង កីឡាករ បែលហ្ស៊ិក​រូបនេះ​នៅក្នុង​ក្រុម​ជម្រើស​។​
​ ​
​កីឡាករ​វ័យ​ជំទង់​រូបនេះ កំពុងតែ​បង្ហាញ​ជំហរ​រឹងមាំ​ក្នុងការ​ចរចា​ខណៈ​ចង់បាន​ឱកាស បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​សម្រាប់​រដូវ​កាល​ក្រោយ​។
​ ​
​ហ៊ូ​ដ​សិន អូដ​យ ធ្វើបាន​ល្អ​នៅ​ចុងរដូវ​កាល​និង​មានឱកាស​បង្ហាញមុខ​ច្រើន ក្នុង​ក្រុម ឆេ​ល​ស៊ី​និង​ជម្រើសជាតិ​អង់គ្លេស​។ កីឡាករ​រូបនេះ​រកបាន​៥​គ្រាប់ អំឡុង​មួយរយៈ ពេល​ចុងក្រោយ មុនពេល​មាន​បញ្ហា​សរសៃពួរ ពេល​ប្រកួត​ជាមួយ​ក្រុម ប៊ឺ​ន​លី​(Burnley) ។​
​ ​
​ក្លិប បៃ​យឺន ម៉ូ​និ​ច អន្ទះសា​ចង់បាន អូដ​យ កាលពី​ខែមករា ប៉ុន្តែ​សំណើ​របស់​ពួកគេ​ត្រូវ បាន​បដិសេធ​ដោយ​ក្លិប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#