ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ ត្រៀមខ្លួន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ឆេ​ល​ស៊ី បន្ទាប់ពី​ជជែក​ជាមួយ​គ្រូបង្វឹក​ថ្មី ហ្វ្រែ​ង ឡាំ​ផាត​

353
ចែករម្លែក

ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ត្រៀម​បន្ត​លេង​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី តទៅទៀត​បន្ទាប់ពី​ទទួលបាន​ការធានា​ផ្តល់​ពេលវេលា​លេង​ច្រើនជាង​មុន​ពី​អ្នក​ចាត់ ការ ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ។​
​ ​
​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ថ្មី បន្ទាប់ពី​បាន​និយាយ ជា​លើក ដំបូង​ជាមួយ ឡាំ​ផាត ចាប់តាំងពី​វិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ក្នុង ឋានៈ​ជា​គ្រូបង្វឹក​។​
​ ​
​បច្ចុប្បន្ន កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​កំពុង​សះស្បើយ​ពីរ​បួស បន្ទាប់ពី​ខកខាន​ការប្រកួត កាល ពី​ដំណាច់​រដូវ​កាល​មុន ដោយសារ​របួស​សរសៃ​ពួក អំឡុងពេល​ប្រកួត​ជាមួយ ក្រុម Burnley នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​អូដ​យ គិតថា ខ្លួ​នៅមាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ក្រោយពី​បាន​ជជែក ជាមួយ​អតីត​គ្រូបង្វឹក Derby ។​
​ ​
​ជា​លទ្ធផល ហ៊ូ​ដ​សិន អូដ​យ នឹង​ពិចារណា​ថា​ក្លឹប​ឆេ​ល​ស៊ី​បាន​ព្យាយាម​ផ្តល់​កិច្ចសន្យា ថ្មី​ដល់​ខ្លួន ដែល​នឹងធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​របស់​កីឡាករ​រូបនេះ​កើនឡើង​ប្រហែល ១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​កីឡាករ​វ័យក្មេង​រូបនេះ​គឺជា​កម្មវត្ថុ​នស​ការចង់បាន​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ក្នុងតម្លៃ​៣៥​លាន​ផោន និង​បានដាក់​សំណើសុំ​ផ្ទេរចេញ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​