ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ នឹង​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង ខណៈ​កំពុង​ចរចា កិច្ចសន្យា​ថ្មី​

253
ចែករម្លែក

​ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​ត្រៀមខ្លួន​ដាក់​ឲ្យ​កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ចូលរួម​ក្នុង​ក្រុង​ម​ជម្រើស​ដំបូង​របស់​ឆេ​ល​ស៊ី​នៅ​ខែ ក្រោយ បន្ទាប់ពី​កីឡាករ​វ័យក្មេង​រូបនេះ​បាន​វិលត្រឡប់​មកកាន់​ការហ្វឹកហាត់​វិញ ហើយ​កំពុងដំណើរការ​ជុំវិញ​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​។​
​ ​
​ឆេ​ល​ស៊ី​កំពុង​ចរចា​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ ហ៊ូ​ដ​សិន អូដ​យ បន្ទាប់ពី​ខកខាន​ការ ប្រកួត​រយៈពេល​បួន​ខែ​ដោយសារ​មាន​បញ្ហា​របួស​សរសៃពួ​រ​អំឡុងពេល​ប្រកួត​បញ្ចប់ រដូវ​កាល​មុន​។​
​ ​
ឡាំ​ផាត មើលឃើញ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់លោក​ក្នុង ក្រុម​ជម្រើស​យុវជន​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
កីឡាករ​រូបនេះ​បាន​វិលត្រឡប់​មកកាន់​ការហ្វឹកហាត់​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ធ្វើការ វះកាត់​នៅ​ទីក្រុង​បា​សេ​ឡូ​ណា កាលពី​ខែមេសា ហើយ​គ្រោង​នឹង​វិល​ត្រឡប់មក​ធ្វើ សកម្មភាព​ឡើងវិញ បន្ទាប់ពី​ការ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ​រយៈពេល​ពីរ សប្តាហ៍​នៅ​ដើមខែ​កញ្ញា​នេះ​។​
​ ​
ហ៊ូ​ដ​សិន អូដ​យ បាន​កសាង​កេរ្តិ៍ឈ្មោះ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​យុវជន ឆ្នើម​របស់​អង់គ្លេស បន្ទាប់ពី​បានបង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​ក្រុម​ឆេ​ល​ស៊ី អំឡុង​រដូវ​កាល​ឆ្នាំ​២០១៨/១៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#