ខា​លំ ហ៊ូ​ដ​សិន អូដ​យ ចង់​ផ្ទេរ​ទៅ​ក្លិប បៃ​យឺន មូ​និ​ច​នៅ​ខែ​នេះ

299
ចែករម្លែក

កីឡាករ ខា​លំ ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ចង់​ចូលរួម​ជាមួយ​ក្លិប​យក្ស អាល្លឺម៉ង់ បៃ​យឺន មូ​និ​ច​(Bayern Munich) នៅ​ខែ​នេះ បន្ទាប់ពី​បរាជ័យ​ក្នុង​ការចរចា​កិច្ចសន្យា ជាមួយ​ក្លិប​ឆេ​ល​ស៊ី​។​

កីឡាករ​យុវជន​អង់គ្លេស​វ័យ​១៨​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការស្នើសុំ​ផ្ទេរ​ពីរលើក​រួចមក​ហើយពី​ក្លឹប​យក្ស​អាល្លឺម៉ង់​ក្នុង​ទំហំ​ទឹកប្រាក់​៣៥​លាន​ផោន​។

ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​ប្រកាន់​ជំហរ​ដោយ​បដិសេធ​មិន​ព្រម​លក់​កីឡាករ​វ័យក្មេង​រូបនេះ​នៅពេលនេះ​ទេ​។ គេ​ជឿថា ខា​លំ មិនទាន់​ទទួលបាន​កិច្ចសន្យាផ្លូវការ​ពី​ពហុ​កីឡដ្ឋាន Stamford Bridge នៅឡើយ​ទេ​។​
​ ​
​នៅពេលនេះ គេ​ជឿថា ហ៊ូ​ដ​សិន អូដ​យ មានបំណង​ចង់​ចាក​ចេញពី​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ក្នុងតម្លៃ​ទាប​នៅ​ដំណាច់​រដូវ​កាល​នេះ​ឬ​ខែមករា​ឆ្នាំក្រោយ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ជុំវិញ អនាគត ស្របពេល​មានការ​ខកចិត្ត​នឹង​ការព្យាយាម​រារាំង​របស់​ក្លឹប​ឆេ​ល​ស៊ី​ផងដែរ​។​

​អូដ​យ បានចាប់ផ្តើម​លេង​បាន​២​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​ចុងក្រោយ​របស់​ឆេ​ល​ស៊ី ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ហើយ​ឆេ​ល​ស៊ី​វាយតម្លៃ ខា​លំ រហូតដល់​៥០​លាន​ផោន​។​
​ ​
កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) របស់​អង់គ្លេស​បាន​ទទូច​ឲ្យ​មិត្ត​ជិតស្និទ្ធ ហ៊ូ​ដ​សិន អូដ​យ ធ្វើតាម​ខ្លួន​ដោយ​ចាក​ចេញពី​ក្របខណ្ឌ​កំពូល​អង់គ្លេស​ហើយ​ទៅលេង​នៅ​អាល្លឺម៉ង់​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខា​លំ ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi)