ខឹងបងថ្លៃផឹកសុីស្រវឹងរករឿងក្នុងគ្រួសារ ទាញបានមេសោវ៉ៃសន្លប់ស្តូក

671
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ផឹកសុីស្រវឹងរករឿងក្នុងគ្រួសារ ផ្អើលសមត្ថកិច្ចចុះទៅសម្របសម្រួលម្តងរួចហើយនៅពេលយប់ ស្ងាប់ស្ងាត់ ចូលដេកបាត់រៀងខ្លួន ស្រាប់តែព្រឹកឡើង ប្អូនថ្លៃមិនដឹងរឿងគេសម្រួលចប់ ចូលដល់ផ្ទះទាញបានមេសោ វាយប្រ៉ាវ លើបងថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូក សែងយកទៅផ្ទះពេទ្យ គេមិនហ៊ានមើល មានតែហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ផ្អើលសមត្ថកិច្ចចុះទៅសារជាថ្មី កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ភាគីបងថ្លៃរងគ្រោះ ឈ្មោះ ធីម សៀងហុីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ គ្មាន រស់នៅផ្ទះកើតហេតុ ។ ចំណែកប្អូនថ្លៃឈ្មោះ ចិន វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ ត្រូវជាបងថ្លៃ ផឹកសុីស្រវឹង រករឿងក្នុងគ្រួសារ តែមិនដល់ថ្នាក់ប្រើកម្លាំងបាយនោះទេ គ្រាន់តែពាក្យសម្តី ហើយគ្រាដែលជនរងគ្រោះ ឈ្លោះសម្តីក្នុងគ្រួសារ ប្រពន្ធ ប្អូនថ្លៃខឹង ក៏មិនមាត់ បានចាកចេញពីផ្ទះបាត់ ប៉ូលិសចុះទៅអន្តរាគមន៍ សម្របសម្រួល រវាងប្តីប្រពន្ធ ស្ងាត់ចូលដករៀងខ្លួនបាត់ ស្រាប់តែដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ប្អូនថ្លៃវិលមកផ្ទះវិញ ហៅទ្វារ បើកទាញបានមេសោ វាយប្រ៉ាវ លើបងថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូក ផ្អើលឆោឡោ សារជាថ្មី សែងជនរងគ្រោះទោពេទ្យឯកជន តែស្ថានភាពរបួស មិនហ៊ានទទួលមើល ទើបក្រុមគ្រួសារ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ។

រីឯ ប្អូនថ្លៃត្រូវបានសតម្ថកិច្ចហៅទៅសាកសួរនៅប៉ុស្តិ៍៕B/

#