ខឹង​គូ​ដណ្តឹង​: ខាង​ប្រុស​ឈប់​ឡាន រួច​ចុះមក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​សម្លាប់ខ្លួន​

1003
ចែករម្លែក
  • 329
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ដាច់ចិត្ត​លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​ចូលទៅក្នុង​ទឹកទន្លេ​បាត់​ឈឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​កណ្តាល​ស្ពាន​ជ្រោយចង្វា​ថ្មី ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​លោតទឹក​សម្លាប់ខ្លួន​មានឈ្មោះ ដេ​ង សុវណ្ណ​ឌឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​យោធា ពាក់​ស័ក្ដិ​៤ ស្នាក់​នៅផ្ទះ​ម្តុំ​សន្ធរម៉ុក​។ គូ​ដណ្តឹង​មានឈ្មោះ ហែល រចនា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​។​

​តាម​សម្តី​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​បាន ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​ពួកគាត់​បានចេញ​ពី​ញ៉ាំ​ការ​គេ​នៅ​ព្រែកលាប​ក្នុង​គោលបំណង​ទៅផ្ទះ ដោយ​ជិះឡាន​ម៉ាក​កាមរី បា​ឡែ​ន​ពណ៌​ស មាន​ស្លាក​លេខ ភ្នំពេញ 2AS 2105 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​កើ​តទៅ​លិច ខាង​ស្រី​ជា​អ្នកបើក ស្រាប់តែ​មកដល់​ពាក់កណ្តាល​ផ្លូវ ក៏មាន​ការឈ្លោះគ្នា​បន្តិច​ប​ន្ទួ​ច ហើយ​ជិះ​មកដល់​លើ​ស្ពាន​គាត់ ប្រាប់ថា ចុះ​នោម​ឲ្យ​ឈប់​ឡាន ពេលនោះ​ស្រាប់តែ​បើកទ្វារ​ឡាន​រត់​ឡើងលើ​ប្រកាន់​ដៃ​ស្ពាន​លោត​ចុះ​ទឹក​បាត់​ឈឹង ក៏មាន​ការស្រែក​ឆោ​រ​ឡោ​ពី​សំណាក់​ខាង​ស្រី ដែល​ត្រូវជា​គូ​ដណ្តឹង ហើយក៏​បត់​ឡាន​ចុះមក​ត្រោ​យ​រង្វង់​មូល​ព្រហ្ម​វិញ ប្រាប់​សមត្ថកិច្ច​ដែល​នៅ​គល់ស្ពាន​ឲ្យ​ជួយ​រក និង​ទូរស័ព្ទ​ប្រាប់​ឪពុក​មា្ត​យ និង​បងប្អូន​ក៏បាន​មកជា​ច្រើន​អ្នក​ដល់​កន្លែងកើតហេតុ​ផងដែរ​។​

​សមត្ថកិច្ច​ក៏​ឲ្យ​ទូក​ចាម​ជួយ​ចេញ​រក​ដែរ តែ​រក​មិនឃើញ​។ រុករក​អស់​ជាច្រើន​ម៉ោង ក៏​នៅតែ​មិនឃើញ​មិនដឹង​ស្លាប់ ឬ​រស់​នោះទេ​។ ក្រោយមក​សាច់ញាតិ ក៏​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​ក្តី​អស់សង្ឃឹម​៕ ល​