ខឹង​គ្រួសារ​ប្តី​បន្ទោស​ថា​ធ្វើ​ម្ហូប​មិនកើត ក៏​ដាក់​ថ្នាំ​បំពុល​សម្លាប់​មួយ​គ្រួសារ​

1034
ចែករម្លែក
  • 4
    Shares

​ស្ត្រី​ម្នា​ក់នៅ​ប្រទេស​ឥណ្ឌា កំពុង​ប្រឈម​ការកាត់ទោស​ប្រហារជីវិត បន្ទាប់ពី​មនុស្ស ៥ នាក់​បាត់​បង់ជីវិត​គួរឱ្យ​រន្ធត់​ដោយសារ​នាង​ដាក់​ថ្នាំពុល​ចូល​ម្ហូបអាហារ​ក្នុង​ពិធី​ឡើងផ្ទះ ក្នុង​បំណង​សម្លាប់​ប្តី​ឯង និង​សាច់ថ្លៃ​របស់​នាង​។​

​ប៉ូលិស​និយាយថា ស្ត្រី​ជា​ជនល្មើស​ឈ្មោះ ប្រា​នី​យ៉ា សួ​វ៉ាស (Pradnya Survase) អាយុ ២៣ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​លាយថ្នាំ​សម្លាប់​សត្វល្អិត​ចូលក្នុង​អាហារ​សម្រាប់​ភ្ញៀវ ក្នុង​ពិធី​ជប់ ឡើងផ្ទះ​មួយ ដែលមាន​មនុស្ស​ចូលរួម​ចំនួន ១២០ នាក់​កាលពី​ថ្ងៃទី​១៨ ខែមិថុនា​។​

​ជា​អកុសល ភ្ញៀវ​សរុប ៥ នាក់​រួមមាន​បុរស​ម្នាក់​អាយុ ៥៣ ឆ្នាំ និង​ក្មេង ៤​នាក់​ដែលមាន​អាយុ ចន្លោះ​ពី ៧ ឆ្នាំ​ដល់ ១៣ ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​បរិភោគ​អាហារ​ពុល​ក្នុង​ពិធី​ឡើងផ្ទះ​នៅ​ភូមិ​ម៉ា​ហាដ (Mahad) ស្រុក​រ៉ៃ​ហ្គា​ដ (Raigad) រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា (Maharashtra) ប្រទេស​ឥណ្ឌា​។

​កាសែត Hindustan Times បាន​ចុះផ្សាយ​ថា នាង​បាន​សារភាពថា តាមពិត​នាង​មានបំណង សម្លាប់​ប្តី​របស់​នាង ម្តាយក្មេក​របស់​នាង ប្អូនថ្លៃ​ស្រី ២ នាក់​របស់​នាង ព្រមទាំង​ប្អូនស្រី​របស់ ម្តាយក្មេក​នាង​ផងដែរ ដែល​តែងតែ​ស្តីបន្ទោស និង​បន្តុះបង្អាប់​ថា​នាង​ធ្វើ​ម្ហូប​បរិភោគ​មិនកើត​។​ ​ជា​សំណាងល្អ ពួកគេ​បាន​បរិភោគ មុនពេល​នាង​លាយ​ថ្នាំពុល​ចូលក្នុង​ម្ហូបអាហារ​កុំ​អី​ពួកគេ​ច្បាស់ ជា​ត្រូវស្លាប់​ទាំងអស់​។

​ការធ្វើ​កោសល្យវិច័យ​លើ​សំណាក​អាហារ សម្រាប់​ភ្ញៀវ​ក្នុង​ពិធី​ឡើងផ្ទះ​ខាងលើ​បាន​បង្ហាញថា មាន​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​នោះ ហើយ​ក៏បាន​រកឃើញ​ដាន​ថ្នាំពុល​នៅក្បែរ​ផ្ទះ​របស់​សាច់ញាតិ នាង​ផងដែរ​៕ ប្រែ​សម្រួល​: ខុម​