​ហៅ​វេជ្ជបណ្ឌិត​មកពិនិត្យ​បញ្ជាក់​ឱ្យដឹង​ស​ខ្មៅ​

920
ចែករម្លែក

​តារា​បង្ហាញ​ម៉ូត Instagram វ័យក្មេង​រូបនេះ​ទើបតែ​នាំយក​ការ​អ​ង្អួ​ត​អំពី​កំប៉េះគូទ​នៅលើ​បណ្តាញ​សង្គម​ទៅដល់​កម្រិត​ថ្មី​ទាំងស្រុង​បែប​វិទ្យាសាស្ត្រ​។​

​កាសែត​ញូវយ៉ក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា នាង​ដាយ​ស៊ី គី​ច (Daisy Keech) ដែលជា​តារា​បង្ហាញ​ម៉ូត​លើ Instagram អាយុ ១៩ ឆ្នាំ បាន​ជួល​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​ម្នាក់​ដើម្បី​បញ្ជាក់​ដល់​អ្នកគាំទ្រ​នៅលើ Instagram របស់​នាង​ថា កំប៉េះគូទ​របស់​នាង​គឺជា​កំប៉េះគូទ​ធម្មជាតិ​ពិតៗ​។​

​យោងតាម​របាយការណ៍​នេះ​បានឱ្យដឹងថា តារា​បង្ហាញ​ម៉ូត​រូបនេះ​ធុញទ្រាន់​ក្នុងការ​បញ្ចុះបញ្ចូល​អ្នក​គាំទ្រ​របស់​នាង​ឱ្យ​ជឿថា​នាង​មិនបាន​ប្រើ​កម្មវិធី Photoshop ដើម្បី​កែកុន​កំប៉េះគូទ​ឱ្យមើល​ទៅ​មូល​ក្បំ​មិន​ដូច​ធម្មជាតិ ដែល​សព្វថ្ងៃ​ការបញ្ចេញមតិ​បែបនេះ​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​នៅលើ​បណ្តាញ​សង្គម​សម្រាប់​បង្ហោះ​រូប​មួយ​នេះ​។​

​វីដេអូ​នៃ​ការបញ្ជាក់​នេះ​បានបង្ហាញ នាង​គី​ច​ឈរ​នៅក្បែរ​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​មកពី​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា លោក អាស​ខាន់ ហ្គា​វ៉ា​មី (Ashkan Ghavami) ក្នុង​ឈុត​ខោអាវ​ទ្រនាប់​ក្នុងពេលដែល​លោក​វេជ្ជបណ្ឌិត​កំពុង​ពិនិត្យមើល​កំប៉េះគូទ​រប​ស់​នាង​។​

​ដោយ​ធ្វើ​កាយវិការ​នៅក្បែរ​កំប៉េះគូទ​របស់​នា​ង​គី​ច លោក​វេជ្ជបណ្ឌិត​និយាយថា “​ខ្ញុំ​មាន​នារី​វ័យក្មេង​ម្នាក់​ដែលមាន​កាយសម្បទា​ដ៏​ល្អ​ប្រពៃ​។ មនុស្ស​ជាច្រើន​ស្អប់​នាង ដោយ​និយាយថា កំប៉េះគូទ​របស់​នាង​មិនមែនជា​កំប៉េះគូទ​ពិត​ទេ​នៅលើ IG (Instagram)​។ ខ្ញុំ​សូមបញ្ជាក់ថា វា​ជា​កំប៉េះគូទ​ពិតប្រាកដ​”​។​

​បន្ទាប់មក លោក​ហ្គា​វ៉ា​មី​បាន​ពន្យល់​បែប​វិទ្យាសាស្ត្រ​អំពី​កំប៉េះគូទ​របស់​នាង​គី​ច​។​

​គាត់​និយាយថា “​កំប៉េះគូទ​របស់​នាង​មាន​ភាពហាប់​ណែន​ខ្លាំង​…​ជា​កំប៉េះគូទ​ល្អ​។ ខ្ញុំ​មិនឃើញ​ការផ្លាស់ប្តូរ​ស្បែក​ត្រង់​កន្លែង​ណាមួយ​ទេ ដែល​នេះ​មានន័យថា​នាង​មិនបាន​ចាក់​បញ្ចូល​សារធាតុ​សិប្បនិម្មិត​ណាមួយ​នោះទេ​។ ហើយ​ខ្ញុំ​មិនឃើញ​មានការ​វះកាត់​សូម្បីតែ​បន្តិច ដែល​ចង្អុលបង្ហាញ​ពី​ការចាក់​បញ្ចូល​ខ្លាញ់​ក្នុង​គូទ​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

វេជ្ជបណ្ឌិត​ហ្គា​វ៉ា​មី​បញ្ជាក់ថា​កំប៉េះគូទ​របស់​នាង ដាយ​ស៊ី គី​ច គឺ​ធម្មជាតិ​ពិតៗ